ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ខាងមុខ តបតាមការអញ្ជើញរបស់ ក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានគោរពជូន សម្ដេចតេជោ នូវលិខិតរបស់ លោកប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជូនសម្ដេចតេជោ ដើម្បីអញ្ជើញ សម្ដេចតេជោ ទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ខាងមុខ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ខាងមុខ តបតាមការអញ្ជើញនោះ ។
ក្នុងជំនួបនោះដែរ សម្ដេចតេជោ និង លោក វុនណា ម៉ោងលីន ក៏បានពិភាក្សាគ្នា អំពីបញ្ហាអាស៊ានផងដែរ ដើម្បីស្វែងរកមធ្យោបាយ ធ្វើយ៉ាងណាឲ្យអាស៊ាន មានកិច្ចសហប្រតិបត្តិការល្អ មានសាមគ្គីភាពល្អឡើងវិញ ៕ដោយ៖ សិរី នាគ