Breaking News

ស្លាប់ ៦៩នាក់ របួស ២៤៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រឹមតែជិត២សប្ដាហ៍ប៉ុណ្ណោះ

ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា របាយការណ៍ក្រសួងមហាផ្ទៃ រយៈពេល ២សប្តាហ៍នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ១៤៩ករណី ដែលបណ្ដាលឱ្យស្លាប់ ចំនួន ៦៩នាក់ និងរងរបួស ចំនួន ២៤៨នាក់ ក្នុងវិសាលភាពទូទាំងប្រទេស គិតពីថ្ងៃទី១០ មកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាវិញ្ញាសាចំពោះមុខ ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតងគ្រោះច្រើនជាងគេ។ ហេតុនេះហើយបានជាឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ហាចរាចរណ៍ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ​ ក្នុងអាណត្តិទី៧នេះ។ ជាបន្តបន្ទាប់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី តែងដាក់គោលការណ៍អនុវត្តដល់អង្គភាពជំនាញជាប្រចាំ។

លោកបណ្ឌិត ទូច សុឃៈ បានបន្តទៀតថា ចំនួនអ្នកស្លាប់ និងរងរបួសនៅតែបន្ត​កើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះបណ្ដាលមកពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើស​ល្បឿនកំណត់ ធ្វេសប្រហែស មើលស្រាលស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះ-មិនយោគយល់គ្នាលើដងផ្លូវ…។ ជារួមកង្វះការឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍​​ជាដើម។ល។ ដែលទាមទារឱ្យមានការចូលរួមព្រមគ្នាដើម្បីដោះស្រាយ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *