Breaking News

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ថវិកា ៥០ម៉ឺនរៀលក្នុងមួយខែជូនលោកយាយលក់សណ្ដែកដីស្ងោរដែលមានអាយុ ៨៧ឆ្នាំ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ បានសម្រេចផ្ដល់ថវិកាផ្ទាល់ខ្លួនរបស់សម្ដេចចំនួន ៥០ម៉ឺនរៀលក្នុងមួយខែដល់លោកយាយលក់សណ្ដែកដីស្ងោរអាយុ ៨៧ម្នាក់ ដែលធ្វើដំណើរពីតាកែវមកលក់នៅភ្នំពេញ។

ក្នុងសំណេរបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចតេជោបានរៀបរាប់ថា «ថ្ងៃនេះតាមរយៈលោក សេង ទៀង ខ្ញុំឱ្យរកលោកយាយលក់សណ្តែកដីស្តោដែលមានព្រះជន្ម ៨៧ឆ្នាំ។ គាត់ចេញពីខេត្តតាកែវមកលក់នៅភ្នំពេញមកព្រឹកត្រឡប់ទៅវិញពេលល្ងាច។ ខ្ញុំសំណូមពរឱ្យគាត់ឈប់លក់សណ្តែកដីដែលធ្វើដំណើរផ្លូវឆ្ងាយដោយជំនួសវិញនូវការផ្តល់ថវិការបស់ខ្ញុំ ៥០ម៉ឺនរៀលក្នុងមួយខែ។ ទឹកប្រាក់នេះមានចំនួនច្រើនជាងប្រាក់ដែលគាត់លក់បាន ៥ពាន់ទៅ ១ម៉ឺនរៀលក្នុងមួយថ្ងៃ។ ថ្ងៃនេះក៏បានផ្តល់ថវិកាជូនលោកយាយ ២លានរៀលផងដែរ»៕SRN

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *