Breaking News

ទីតាំង អ៉ីនធើណេត GAME ONLINE យីហោ VA2888 ពិភពកំសាន្តគ្មានដែនកំណត់ ដែល អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបើកអោយដំណើរការវិញ ?

ភ្នំពេញ៖ ទីតាំង អ៉ីនធើណេត GAME ONLINE យីហោ VA2888 ពិភពកំសាន្តគ្មានដែនកំណត់ ដែល អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបើកអោយដំណើរការវិញ យ៉ាងគឃ្លើន មិនដឹងថា ខ្នងធំយ៉ាងណាទេ ទើបមិនញញើត អាជ្ញាធរ និង សមត្ថកិច្ច បែបនេះ?

សូមជម្រាបថា នៅរសៀលថ្ងៃទី១២ ធ្នូ ២០២១ ក្រោយទទួលសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ ថា ទីតាំង ដែលមានទីតាំងផ្លូវអង្គតាម៉ិញ ម្តុំទល់មុខសណ្ឋាគារ បាលី រីសត ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវអាជ្ញាធរ បង្ក្រាបថ្ងៃទី៤ ធ្នូ ២០២១ កន្លងទៅ  បានបើកទទួលអតិថិនជន អោយចូល ភ្នាល់ល្បែងតាម អនឡាញ ទាំងយប់ទាំងថ្ងៃទៀតហើយ។ មិនចាំយូរ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាអោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបង្ក្រាប និង ឃាត់មនុស្ស ៦នាក់ មកសួរនាំ និងណែនាំអប់រំ ដោយឡែក វត្ថុតាង ពាក់ព័ន្ធមួយចំនួន រឹបអូសមករក្សាទុកនៅសាលាខណ្ឌ។

ទីតាំង អ៉ីនធើណេត GAME ONLINE យីហោ VA2888 មានសេវាកម្ម៖

–ដក និងដាក់ Account សំរាប់លេងហ្គេមគ្រប់ប្រភេទ។

-សេវាកម្ម ដក និងដាក់លុយ 24 ម៉ោងរហ័សទាន់ចិត្ត។

-មាន Live មាន់ជល់, Live Casino, Live បាល់ទាត់ និងហ្គេមផ្សេងៗ។

-ទីកន្លែងមានម៉ាស៊ីនត្រជាក់ បុគ្គលិករួសរាយរាក់ទាក់ និង Free ភេសជ្ជៈ។

-មានកម្មវិធីចាប់រង្វាន់ប្រចាំខែ មាន Promotion 50% & ចាក់ចាញ់សងដើមវិញ។

កំពុងបន្តបើកដំណើរ ស្ទើរតែគ្រប់ខណ្ឌ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់ ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ  ដើម្បីស្វាគមន៍អតិថិជនដែលញៀនល្បែងមកពីគ្រប់មជ្ឍដ្ឋាន ខណៈអាជ្ញាធរ និង សមត្ថកិច្ច ខណ្ឌមួយចំនួន មិនហ៊ាន ចុះបង្ក្រាប។

ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាដើមចម នៃល្មើសនានា ដូចជា លួច ឆក់ ប្លន់ បន្តកើតមាន ញឹកញាប់ ក្នុងក្រុងភ្នំពេញ  និងឈានដល់ការប្រើប្រាស់អំពើរហិង្សា ពិសេស ពង្វក់ក្មេងៗ សិស្សសាលា អោយភ្លេចការសិក្សា ខ្លះវក់លេង ភ្លេចបាយ ភ្លេចទឹកក៏មាន។

ប្រភពខ្លះថា ទីតាំងណេត យីហោ VA2888 និង ណេត យីហោផ្សេងៗ ជាច្រើនទៀត អាចបើដំណើរយ៉ាងរលូន បែបនេះ ត្រូវបានប្រជាពលរដ្ឋ ដាក់ការសង្ស័យត្រូវដងត្រូវផ្លែជាមួយ ឬ បើកភ្លើងខៀវពី  អាជ្ញាធរមានសមត្ថកិច្ចហើយមើលទៅ  ទើបអាចបើកបំរើដល់អតិថិជន របស់ខ្លួន កើបលុយរាប់ ម៉ឺនដុល្លារ ក្នុងមួយខែៗ។

ទីតាំងហ្គេមណេតបង្កបល្បែងស៊ីសងយីហោ VA2888 មានស្ទើរតែគ្រប់ខណ្ឌ ឯណោះ ការដែលអនុញ្ញាតឲ្យមានបើកល្បែងស៊ីសង ពិសេស ណេត២៤ម៉ោងនេះ យីហោ VA2888 គឺផ្ទុយ ពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាកម្ពុជា។

សូមជម្រាបថា កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ ចុះបង្ក្រាប ទីតាំងដែលបង្កប់ល្បែងភ្នាល់ តាមរយៈ Internet Online បើទោះបីជា មានច្បាប់ប្រកប អាជីវកម្មហើយក៏ដោយ ។

ការចេញបទបញ្ជានេះ ក្រោយពីមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ សារាចរណែនាំដោយបញ្ឈប់ ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណ អនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិច អនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស។

លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌ ទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ តាមរយៈ Internet Online។ លោក ឃួ ង ស្រេង បាន បញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណា ដែលបើកសេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយ ត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។

ការបញ្ជានេះ ធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួម ពីអភិបាលរង រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំង មន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត។

លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យ មានអាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាន នៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំង អ្នកលេង និងម្ចាស់ទីតាំង ដែល ប្រកបអាជីវកម្មខុសច្បាប់នេះ ។

សូមបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីពេល ថ្មីៗនេះ បានចេញសារាចរ ណែនាំ មួយដោយ បញ្ឈប់ការផ្តល់គោលការណ៍ និង អាជ្ញាប័ណ្ណ អនុញ្ញាតឲ្យ ប្រកបអាជីវកម្ម ល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច អនឡាយ ( Internet Online) ទាំង ក្នុង និង ក្រៅប្រទេស ។ សារាចរ ណែនាំ រាជដ្ឋាភិបាល បានធ្វើ ការណែនាំ ចំនួន ៣ចំណុចមាន៖

ទី១. មន្ត្រីនគរបាល យុត្តិធម៌ និង អាជ្ញាធរ មាន សមត្ថកិច្ច គ្រប់ លំដាប់ថ្នាក់ ត្រូវបង្កើនការស្រាវជ្រាវ និងបង្ក្រាបអាជីវកម្ម ល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច តាមរយៈ អ៊ិនធើណេត អនឡាយ ក្នុង និង ក្រៅប្រទេស គ្រប់ ប្រភេទ និង គ្រប់រូបភាព ដែលធ្វើ សកម្មភាព ដោយមិនមាន អាជ្ញាប័ណ្ណ ពីក្រសួង ស្ថាប័ន មានសមត្ថកិច្ច។

ទី ២. ចំពោះ អាជីវកម្មល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច តាមរយៈ អ៊ិនធើណែត អនឡាយ ក្នុង និងក្រៅប្រទេស ដែលមាន អាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែល បានកំណត់ ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មិន បន្ត សុពលភាព អាជ្ញាប័ណ្ណ អនុញ្ញាតឲ្យ ប្រកបអាជីវកម្មល្បែងភ្នាល់ ប្រភេទនេះ តទៅ ទៀតឡើយ។

៣. រាជរដ្ឋាភិបាល បញ្ឈប់ ការផ្តល់ គោលការណ៍ និងអាជ្ញាប័ណ្ណ អនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច តាមរយៈ អ៉ីនធើណេត អនឡាញ ទាំងក្នុង និងក្រៅប្រទេស កម្ពុជា ចាប់ពីថ្ងៃ ចុះហត្ថលេខា លើ សារាចរ ណែនាំ នេះតទៅ។

សង្ឃឹមថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ស ថេត ស្នងការរាជធានីភ្នំពេញ មេត្តាពិនិត្យលើ បញ្ហាទីតាំង ណេត បង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ ដែលកំពុងរីកដូចផ្សិត ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ផ្ទុយពីបទបញ្ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *