ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាមមួយកន្លែងកំពុងបើកលេងយ៉ាងរលូន នៅតាមបណ្ដោយផ្លូវលេខ ២៨៧កែងផ្លូវលេខ៦១៤ស្ទួនជាប់ខាងក្រោយផ្សារ៧មករា ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មិនទាន់ឃើញមានអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនៅឡើយ ទេ ដែលផ្ទុយពីប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងគាត់ឆ្នោតខាងលើនេះគឺប្រជាពលរដ្ឋនៅម្ដុំផ្សារ ៧ មករានេះអ្នកខ្លះបានចាក់តាមប្រព័ន្ធទូរស័ព្ទឆាតវិញទៅមក ហើយទីតាំងកន្លែងខាងលើនេះក្នុងការចាក់ម្តងៗរាប់មុឺនរៀលមានអ្នកចាក់ចាញ់អស់ប្រាក់រាប់លានក្នុងមួយនាក់ៗមានទាំងក្មេងមានទាំងចាស់ធ្វើឲ្យក្រុមគ្រួសារមានការកង្វល់ជាខ្លាំងដោយសារល្បែងខាងលើ។
ប្រជាពលរដ្ឋសូមសំណូមពរលោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកនិងលោកសុខ ហេងអធិការនគរបាលខណ្ឌទួលគោក សូមមានចំណាត់ការចុះបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ខាងលើមួយនេះខណៈដែលម្ចាស់ទីតាំង កំពុងបើកលេងយ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡេីយ។
ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរខ័ណ្ឌនិងមានចំណាត់ ការចុះបង្ក្រាបនូវល្បែងស៊ីសងឆ្នោតវៀតណាមខាងលើមួយនេះ ខណៈកន្លងមកលោកអភិបាលខណ្ឌបានចុះបង្ក្រាបទីតាំងជាច្រើនកន្លែងរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន៕SRN