Breaking News

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក​ ចុះត្រួតពិនិត្យនៅភោជនីយដ្ឋានយីហោ” កៅ លន់​” ដែលចាក់តន្រ្តីបង្កសំឡេងរំខាន

ភ្នំពេញ​៖​ ទីតាំង​ភោជនីយដ្ឋានយីហោ” កៅ លន់​” ដែលចាក់ភ្លេងបង្កសំឡេងរំខាន​ដល់​ដំណេក​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក​ចុះត្រួតពិនិត្យ​និងធ្វើការ​ណែនាំ​អប់រំមិនឱ្យ​បង្ក​ការ​រំខាន​ដល់​អារម្មណ៍​អ្នក​ជិតខាង​។

យោងតាម​ប្រភពព័ត៌មាន​ពី​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះថា​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ កាលពីយប់មិញនេះ​ បានចុះត្រួតពិនិត្យនៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ កៅ លន់ ផ្លូវលេខ៣១៥ ភូមិ៩​ សង្កាត់បឹង​កក់​ទី​១​ ខណ្ឌ​ទួល​គោក​ ដែលបានចាក់ភ្លេងបង្កសំឡេងរំខាន។

ជាមួយគ្នានេះដែរ កម្លាំងចម្រុះបានធ្វើការណែនាំនិងធ្វើកិច្ចសន្យាជាមួយម្ចាស់ភោជនីយដ្ឋានឱ្យបញ្ឈប់ការបង្កសំឡេងរំខាងដល់អ្នកជិតខាង និងភោជនីយដ្ឋាននេះត្រូវបានបិទជាបណ្តោះអាសន្ន នៅពេលម្ចាស់ភោជនីយដ្ឋានមានអាជ្ញាប័ណ្ណឱ្យបើកអាជីវកម្មទើបសមត្ថកិច្ចអនុញ្ញាតឱ្យបើកឡើងវិញ៕SRN

 

Check Also

ខណៈអាកាសធាតុក្ដៅខ្លាំងឡើង រហូតលើស៤០ អង្សាសេ ក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស

Leave a Reply

Your email address will not be published. Required fields are marked *