Breaking News

Update៖ ករណីខ្មាន់កាំភ្លើងចូលបាញ់មនុស្សក្នុងផ្ទះឆៅឆៅរបួស០៣នាក់អាចជារឿងគំនុំ

ខេត្តពោធិ៍សាត់ ៖ ករណីខ្មាន់កាំភ្លើងជិះម៉ូតូមកឈប់មុខផ្ទះរួចដើរចូលទៅបាញ់មនុស្សឆៅៗ បណ្ដាលឲ្យរងរបួសចំនួន០៣នាក់ នៅគ្រាដែលពួកគាត់កំពុងហូបបាយជុំគ្នា រហូតមកវេលាព្រឹកថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ពុំទាន់មានតម្រុយនៅឡើយទេ ខណៈស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ កំពុងមមាញឹកអង្កេតស្រាវជ្រាវរាងៗខ្លួន ។

ករណីខ្មាន់កាំភ្លើងបាញ់ប្រហារមនុស្សឆៅៗខាងលើ នៅតាមបណ្ដោយផ្លូវកៅ១ខ្សែ ស្ថិតនៅភូមិបណ្ដុះដណ្ដែក សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោងប្រមាណ១៩ និង០០នាទីយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សមត្ថកិច្ចបង្ហើបជាបឋមថា ជនរងរងរបួសទី១ ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវកម្ម(ទិញលក់ត្រី)ធ្ងន់កំពុងស្ថិតក្នុងសង្រ្គោះបន្ទាន់ ទី២ ឈ្មោះ ជា វួចហេង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ និងទី៣ ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ ជនរងរបួស កំពុងសម្រាកព្យាបាល ។ នេះបើយោងតាមរូបភាពកាមេរ៉ាសុវត្ថិភាព ខ្មាន់កាំភ្លើងមានគ្នា២នាក់ មធ្យោបាយដោយម៉ូតូសេ១០០ ១គ្រឿង អ្នកបើកបរម៉ូតូពាក់មួកកាតិប ចំណែកអ្នករួមដំណើរ(ដៃដល់)ពាក់អាវស ពាក់មួកសុវត្ថិភាព បានចុះពីម៉ូតូដើរសំដៅចូលទៅដោយមានកាន់អ្វី១ដុំ ទៅលើតុហើយទាញមកវិញ ខណៈនោះដកកាំងខ្លីពីចង្កេះបាញ់រះចំនួន០៦គ្រាប់ បណ្ដាលឲ្យជនរងរបួសដួលរដូករណេល ភ្លាមនោះជនបង្ករត់ឡើងម៉ូតូជិះគេចខ្លួនបាត់ ។

ប្រភពនានាជុំវិញកន្លែងកើតហេតុ ក្រោយកើតហេតុបន្តិចមានសមត្ថកិច្ច ចុះមកដល់ដើម្បីធ្វើការពិនិត្យ ហើយនៅវេលាព្រឹកនេះមន្រ្តីមានសមត្ថកិច្ច បន្តចុះស្រាវជ្រាវលំអិត ៕ SRN

Check Also

ខណៈអាកាសធាតុក្ដៅខ្លាំងឡើង រហូតលើស៤០ អង្សាសេ ក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស

Leave a Reply

Your email address will not be published. Required fields are marked *