Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិបាលរាជធានីខេត្តចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែនសមត្ថកិច្ចរបស់ខ្លួន

តាមរយះសារជាសំឡេងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតីមានប្រសាសន៍ថា “ប៉ុន្មានបីសប្ដាហ៍មកនេះ ខ្ញ៉ំបានចេញបទបញ្ជាឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិក្នុងការបើកទីតាំងល្បែងផ្សងសំណាងបន្ថែមនៅតាមមូលដ្ឋាន” ។

សម្តេចធិបតី បញ្ជាក់ថា “ខ្ញុំបានឲ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចំណុះឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ ជាមួយសមត្ថកិច្ច អាជ្ញាធរ និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញ នូវគោលការណ៍ និងវិធានការគ្រប់គ្រង ល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស “។ សម្តេចធិបតីបានបន្តថា “ខ្ញុំសូមឲ្យឯកឧត្តមលោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានីខេត្តចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីថែមទៀតសូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការដែលអាចឈានទៅដល់ការដកអាជ្ញាប័ណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង “។

សម្តេចធិបតី បានបន្តថា “ពេលវេលានេះនឹងបន្តទៅមុខ គឺជាពេលវេលាដែលត្រូវចូលរួមទាំងអស់គ្នាអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការកសាង និងពង្រាយសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវ ភ្លើង ប្រឡាយទឹក ពង្រាយមន្ត្រីកសិកម្មទៅតាមមូលដ្ឋាន ការបង្កើតរោងចក្រសហគ្រាសនៅតាមមូលដ្ឋាន ដើម្បីជួយបង្កើតការងារ និងបង្កើនចំណូលជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ក្នុងការពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ “។ សម្តេចធិបតី បញ្ជាក់ថា “សូមឯកឧត្តមលោកជំទាវអនុវត្តកិច្ចការងារនេះឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់ និងត្រឹមត្រូវតាមបទបញ្ជារបស់ខ្ញុំ “។ សម្តេចបានបញ្ជាក់ថា “យើងត្រូវការវិន័យក្នុងការដឹកនាំរដ្ឋ ហើយត្រូវធ្វើការឲ្យបានលឿន និងរាយការណ៍មកខ្ញុំជាបន្ទាន់ទៅលើកិច្ចការងារនេះ”៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *