Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីផល និងប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងសាខាវាលស្បូវ នៃមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត “ផ្នែកអាហារូបករណ៍ និង “ផ្នែកសិក្សាបង់ថ្លៃ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងត្រូវមានចំនួនសរុបចំនួន ៥ពាន់២៣២នាក់ (នារី ៣,២១៧នាក់) ក្នុងនោះនិស្សិត “ផ្នែកអាហារូបករណ៍” ចំនួន ៥០៧នាក់ (នារី ៣០១នាក់) និងនិស្សិត “ផ្នែកសិក្សាបង់ថ្លៃ” ចំនួន ៤,៧២៥នាក់ (នារី ២,៩១៦នាក់)។

សូមរំលឹកថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ជូនទីតាំងដីមួយកន្លែងទំហំ០៦ហិកតា នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីរៀបចំការអភិវឌ្ឍជាសាខាបន្ថែមរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងសម្រាប់បង្កើតមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីផល និងមុខជំនាញថ្មីៗស្របតាមនិន្នាការសង្គមសេដ្ឋកិច្ចឌីជីថល។ គិតមកដល់ពេលនេះមានរយៈពេល ០៥ឆ្នាំ សាកលវិទ្យាល័យជាតិគ្រប់គ្រងបានខិតខំរៀបចំអភិវឌ្ឍទីតាំងសម្រេចបានជំហានទី១ ស្របតាមផែនការដែលបានគ្រោងទុក ដោយប្រើប្រាស់ថវិកាសរុបចំនួនជាង៦លាន ក្នុងនោះ ថវិការដ្ឋរបស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួនជាង១លាន ៧សែន ៥ម៉ឺន ១ពាន់ ៩៣៩ដុល្លា និងថវិកាសន្សំរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងដែលបានមកពីការបង់ថ្លៃសិក្សារបស់និស្សិតចំនួនជាង៤លាន ២សែន ដែល ក្នុងនោះរួមមាន៖ ការអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងផ្នែកទន់ អភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *