Breaking News

គណបក្សនយោបាយមួយចំនួន បានថ្កោលទោសចំពោះទង្វើគំរាមកំហែងដល់អង្គបោះឆ្នោត ដែលធ្វើឡើងដោយគណបក្សភ្លើងទៀន

ភ្នំពេញ៖  គណបក្សនយោបាយមួយចំនួន បានថ្កោលទោសចំពោះទង្វើគំរាមកំហែងដល់អង្គបោះឆ្នោត ដែលធ្វើឡើងដោយគណបក្សភ្លើងទៀន។ ការថ្កោលទោសនេះ បន្ទាប់ពីការព្រមានដោយ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ គំរាមកំហែងនេះគឺ ផ្ទុយនឹងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្ត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចែងថា គ្រប់គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រទាំងអស់ មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ។

ម្យ៉ាងវិញទៀត ជាការរំលោភបំពានដល់សិទ្ធិសេរីភាពរបស់អ្នកបោះឆ្នោតនៅក្នុងការសម្រេចចិត្តបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលធានាការពារដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ៕SRN

 

About srn tv

Check Also

នាយករដ្ឋមន្រ្តី​ថៃ និងស្វាមី ​អញ្ជើញមក ​បំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុជា ដើម្បីពង្រឹចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ថៃ

Leave a Reply

Your email address will not be published. Required fields are marked *