Breaking News

ឯកឧត្ដម ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារ អនាម័យបរិស្ថានសណ្ដាប់ធ្នាប់សាធារណៈ តាមបណ្ដោយមហាវិថីឈ្នះឈ្នះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១នេះឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានដឹកនាំមន្ត្រីនៃមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យការងារ អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ សាធារណៈ តាម បណ្ដោយ មហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីត្រៀម សម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋានជាតិ មរតកតេជោ ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំទៅក្រុមហ៊ុន ប្រមូល និងដឹកជញ្ជូនសំរាម ធ្វើការបោសកើប ប្រមូល និងដឹកជញ្ជូនសំរាមឱ្យបានស្អាតហើយ ធុងសំរាមដែលមានសភាពចាស់ៗ ក៏ត្រូវតែប្តូរថ្មីឱ្យបានស្អាត ដើម្បីលើកសោភណភាព នៅលើកំណាត់ផ្លូវនេះឱ្យបានល្អប្រសើរ។

បន្ថែមពីលើនេះ មន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញក៏ត្រូវសម្អាត បាញ់ទឹកលាងផ្លូវ កើបអាចម៌ដី និងជួសជុលផ្លូវផងដែរ ដើម្បីឱ្យស្ថានភាពមហាវិថី ឈ្នះឈ្នះនេះ មានសោភណភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អប្រសើរ។

ក្រោយពីបញ្ចប់ ការពិនិត្យមហាវិថីឈ្នះឈ្នះ ឯកឧត្តម ឃួង ស្រេង ក៏បានបន្ត ដំណើរចុះទៅពិនិត្យស្ថានភាពផ្លូវ ក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈនៅលើកំណាត់ផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញជាបន្តទៀត៕SRN

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *