Breaking News

ស្គាល់មុខមេល្បែងដ៏ធំ ដែលសមត្ថកិច្ចចុះបង្ក្រាបកាលពីម្សិលមិញហើយ គឺឈ្មោះ សូ សំឡូត

ភ្នំពេញ ៖ នេះបើតាមប្រភពពីមន្ត្រីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទីតាំងឃ្លាំងមួយកន្លែង ដែលបើកលេងល្បែងស៊ីសងខុសច្បាប់ដ៏ធំ ត្រូវកម្លាំងអាវុធហត្ថចុះបង្ក្រាបនោះ គឺគេស្គាល់មេល្បែឈ្មោះ សូ សំឡូត តែងតែបើកល្បែងស៊ីសងខុសច្បាប់ លេងបៀរជាច្រើនវង់ ដោយចល័តពីកន្លែងមួយទៅកន្លែងមួយ តាមបណ្តាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ហើយក៏ធ្លាប់ត្រូវសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែមិនដឹងថា ហេតុអ្វីមេល្បែងដ៏ធំឈ្មោះរូបនេះ នៅតែព្រហើនបើកល្បែងជាបន្តបន្ទាប់ ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះនោះឡើយ។

ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបឃ្លាំងមួយកន្លែង ដែលមេល្បែងដ៏ធំឈ្មោះ សូ សំឡូត លួចបើកជាវង់បៀរដ៏ធំ ស្ថិតនៅក្នុងឃ្លាំងមួយកន្លែង តាមផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បើតាមប្រភពព័ត៌មានពីអ្នកជិតខាងឃ្លាំងមួយនេះ បានបង្ហើបឲ្យអ្នកសារព័ត៌មានដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនេះ គឺទីតាំងមួយនេះ តែងតែមានមនុស្សចេញចូលជាច្រើន និងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានណាឡើយ។ ទើបតែនៅថ្ងៃនេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ ចុះបង្ក្រាបដោយឃាត់បានមេល្បែងឈ្មោះ សូ សំឡូត នៅក្នុងទីតាំងល្បែងនេះ និងអ្នកពាក់ព័ន្ធជាង៣០នាក់ផ្សេងទៀត។

បច្ចុប្បន្ន មេល្បែងឈ្មោះ សូ សំឡូត និងមនុស្សពាក់ព័ន្ធជាង៣០នាក់ ត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីច្បាប់៕ដោយ៖ សិរី នាគ

 

About srn tv

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ភាពជាដៃគូមិនមែនត្រឹមតែផ្តល់ការគាំទ្រ និង ផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ ថែមទាំងជាការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវជោគវាសនារួមគ្នា

Leave a Reply

Your email address will not be published. Required fields are marked *