Breaking News

រយៈពេល ១៥ថ្ងៃ នៃខែកុម្ភៈ ឆ្នាំនេះ កម្ពុជា អនុម័តលើគម្រោងវិនិយោគ មានទំហំទឹកប្រាក់ជាង ៤៤៤លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល ១៥ថ្ងៃ នៃខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៤៤៤លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងវិនិយោគតាមវិស័យ ក្នុងនោះវិស័យឧស្សាហកម្ម ចំនួន ១៥គម្រោង, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ចំនួន ៤គម្រោង និងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ចំនួន ៣គម្រោង។

តំបន់ដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ ក្នុងរយៈពេល ១៥ថ្ងៃនៃខែកុម្ភៈនេះ គឺរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ដែលទទួលបានចំនួន ៤គម្រោងដូចគ្នា។ បន្ទាប់មកខេត្តព្រះសីហនុ និងកំពង់ស្ពឺ ទទួលបានចំនួន ២គម្រោងស្មើគ្នា ខណៈខេត្តតាកែវ និងស្ទឹងត្រែង ទាក់ទាញ បានចំនួន ២គម្រោងដូចគ្នា និងនៅសេសសល់ គឺខេត្តកំពង់ចាម កំពង់ឆ្នាំង កណ្តាល និងព្រះវិហារ ទទួលបានចំនួន ១គម្រោងដូចៗគ្នា។

សូមជម្រាបថា ក្នុងខែដំបូង នៃឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីក ផលិតកម្មចំនួន ៣២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៨៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ២៩ពាន់កន្លែង៕

About srn tv

Check Also

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរៀបចំសង្ក្រាន្តឆ្នាំថ្មី ប្រកបដោយជោគជ័យជូនពលរដ្ឋ

Leave a Reply

Your email address will not be published. Required fields are marked *