Breaking News

ចាប់ខ្លួនព្រះសង្ឃក្លែងក្លាយ ២នាក់ ខណៈកំពុងបិណ្ឌបាទនៅផ្សារអូរឫស្សី

ភ្នំពេញ៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី១ បានឃាត់ខ្លួនជនសង្ស័យ​ចំនួន ២នាក់ ពាក់ព័ន្ធករណីស្លៀក​ដណ្តប់​បែបព្រះពុទ្ធសាសនា និងបទឆបោក ប្រព្រឹត្តនៅចំណុចផ្សារអូរឫស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ជនសង័្សយទាំង២នាក់ ឈ្មោះ សៅ ពន្លៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្តាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) និងឈ្មោះ ថាន សុខល័ក្ខ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ដោយឡែក សម្ភារដកហូត គ្រឿងបរិក្ខារបស់ព្រះសង្ឃចំនួន ២ឈុត, ឆ័ត្រ១, ប្រាក់ចំនួន ២២,០០០រៀល​។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធីច្បាប់៕

Check Also

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

Leave a Reply

Your email address will not be published. Required fields are marked *