Breaking News

សាកលវិទ្យាល័យខេមរៈ រៀបចំកម្មវិធីវាយតម្លៃការពារនិក្ខេបបទ បញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ០២រូប

ភ្នំពេញ៖នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សាកលវិទ្យាល័យខេមរៈរៀបចំកម្មវិធីវាយតម្លៃការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតចំនួន០២រូប ជំនាន់ទី០៧ និងជំនាន់ទី០៨ នៃសាលកវិទ្យាល័យខេមរៈដែលស្ថិតនៅអគារសិក្សាសាលកវិទ្យាល័យផ្ទាល់តែម្ដង។

សូមជម្រាបជូនថា បេក្ខជនបណ្ឌិតចំនួន០២រូបដែលធ្វើការការពារលើប្រធានបទពីរផ្សេងគ្នានោះគឺ៖

១,បេក្ខជនបណ្ឌិត ជា មុនធី ជំនាន់ទី០៨  ជំនាញ នីតិសាធារណៈ ការពារលើប្រធានបទ« ដំណើរការស្ថាប័នរដ្ឋសភាកម្ពុជាពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០១៣»ដែលដឹកនាំដោយបណ្ឌិត  សឿ សុវណ្ណភាជន៍ និងបណ្ឌិត រស់ រ៉ាវុធ ។

២,បេក្ខជនបណ្ឌិត ចិន សាធាន ជំនាន់ទី០៧ ជំនាញ នីតិសាស្ត្រ ការពារលើប្រធានបទ« ដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ករណីសិក្សា ៖ខេត្តស្វាយរៀង»  ដែលដឹកនាំដោយបណ្ឌិត អ៊ុំ សុភក្ដិ និងបណ្ឌិត រស់ រ៉ាវុធ ។

សូមបញ្ជាក់ផងដែរថា យោងតាមលិខិតឧទ្ទេសនាមលេខៈ៤១២០ អយក .ឧសន នៃក្រសួងអប់រំ  យុវជន និងកីឡា ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ បានធ្វើការឧទ្ទេសនាមចាត់តាំងគណៈកម្មការការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតចំនួន០៧រូបរួមមាន៖

១,លោក បណ្ឌិត ឌី ពុទ្ធារ៉ា ឯកទេសវិទ្យាសាស្ត្រនយោបាយ  ជាប្រធាន

២,លោក បណ្ឌិត អ៊ុំ សុភក្ដិ ឯកទេសនីតិសាស្ត្រ គ្រូវាយតម្លៃទី១

៣,លោក បណ្ឌិត តេង ប៊ុនថុន ឯកទេសនីតិសាស្ត្រ គ្រូវាយតម្លៃទី២ 

៤,លោក បណ្ឌិត ហាក់ ហ៊ាន់ ឯកទេសនីតិសាស្ត្រ គ្រូវាយតម្លៃទី៣

៥,លោក បណ្ឌិត សឿ សុវណ្ណភាជន៍ ឯកទេសនីតិសាស្ត្រ ជាសមាជិក

៦,លោក បណ្ឌិត រស់ រ៉ាវុធ ឯកទេសវិទ្យាសាស្ត្រនយោបាយ ជាសមាជិក 

៧,លោក បណ្ឌិត សូ ម៉ាលី ឯកទេសនីតិសាស្ត្រ ជាសមាជិក។

ក្នុងនាមថ្នាក់ដឹកនាំនៃសាលកលវិទ្យាល័យទាំងមូលរួមទាំងគណៈកម្មការវាយតម្លៃទាំងអស់សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បេក្ខជនបណ្ឌិតទាំងពីរខាងលើ នឹងធ្វើការការខិតខំប្រឹងប្រែងការពារលើប្រធាទរបស់ខ្លួនឲ្យអស់ពីសមត្ថភាពដើម្បីឈានដល់ការសម្រេចនិងជោគជ័យក្នុងការងារពារនិក្ខេបបទថ្នាក់បណ្ឌិតនេះ៕ដោយ៖ សិរី នាគ

Check Also

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

Leave a Reply

Your email address will not be published. Required fields are marked *