ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពី វីដេអូ ឃ្លីបរបស់ប្រជាពលរដ្ឋរស់នៅខាងក្រោយសួនកុមារ ជិតផ្សារ សេនយូរី ផ្លូវលេខ២០០៩ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែធ្នូ ឆ្នាំ ២០២១នេះថា៖ បច្ចុប្បន្ននេះ ទីតាំងផ្ទះបង្កប់ល្បែងស៉ីសងភ្នាល់បាល់ខុសច្បាប់កំពុងបេីកលេងយ៉ាងរលូនទាំងយប់ទាំងថ្ងៃយ៉ាង រំភើយ គ្មានការបង្ក្រាបពីសំណាក់នគរបាលទាំងថ្នាក់ប៉ុស្តិ៍ និងខណ្ឌ។
ប្រជាពលរដ្ឋនាំគ្នានិយាយថាមិនដឹងថា ម្ចាស់ទីតាំងខាងលើនេះ ប្រហែលមានឥទ្ធិពលខ្ពស់ខ្លាំងជាងអាជ្ញាធរមូលដ្ឋានហើយ មើលទៅបានជាហ៊ានបើកដំណើរការទីតាំងខុសច្បាប់របស់ខ្លួនបានយ៉ាងរលូន ក្បែរអធិការនគរបាលខណ្ឌ និងសាលាខណ្ឌ ពោធិ៍សែនជ័យ ទំនងគិតថាលោក ម៉ន វុធី អធិការវ័យក្មេង និងលោក ហែម ដារិទ្ធ អភិបាលនៃគណអភិបាលខណ្ឌ ពោធិ៍សែនជ័យ បានដឹងដែឬធ្វើមិនដឹង?
ប្រភពដដែលបន្តថា ទីតាំងបង្កប់លេងល្បែងខាងលើនេះ គេសង្កេតឃើញថា ក្រុមអ្នកញៀនល្បែងទាំងនោះនាំគ្នាចូលទៅភ្នាល់លុយម្តងៗរាប់រយ រាប់ពាន់ដុល្លារ ឯណោះ ដូច្នេះហើយធ្វើឱ្យពលរដ្ឋរស់នៅក្បែរនោះ កំពុង តែមានការភ័យខ្លាចរឿងបញ្ហា អសន្តិសុខដូចជា៖ អំពើលួច,ឆក់,ប្លន់,អំពើហឹង្សារផ្សេងៗ ជាពិសេស នោះ គឺការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ផ្ទុះឡេីងចេញពីទីតាំងបនល្បែងស៊ីសងនេះតែម្តង។
គួរជម្រាបផងថា លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយ ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងបានបើកប្រទេសឱ្យដំណើរជាប្រក្រតីភាពឡើងវិញ ។ ដូច្នេះរាល់សកម្មភាពនានាវានឹងកើតឡើងវិញ ទាំងបទល្មើសផ្សេងៗ ទាំងល្បែងស៊ីសងគ្រប់ប្រភេទ ទាំងបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ។ ដូច្នេះលោកជំរុញឱ្យកម្លាំងមានសមត្ថកិច្ចទាំងពីរប្រភេទ និងអាជ្ញាធរខណ្ឌទាំងអស់ត្រូវពង្រឹងឡើងវិញ ពិសេសបង្ក្រាបឱ្យបាននូវបទល្មើសផ្សេងៗ ដូចជាបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាស់គ្រប់ប្រភេទ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច៖
ទី១-មកពីមិនដឹង ទើប មិនបង្ក្រាប
ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ
ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង
ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោ បាយភូមិ-សង្កាត់មានសុវត្ថិភាព។
គួររំលឹកផងដែរថាកន្លងមក លោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង/ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ/សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ទាំងនោះ បើកយ៉ាងអនាធិបតេយ្យធ្វើឱ្យបាត់បង់សេក្តីថ្លៃថ្នូល។
ជំវិញករណីខាងលេីនេះដែរនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ជាមួយនិងក្រុមអ្នកសារព័ត៌មាន លោក ម៉ន វុធី អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានប្រាប់តាមរយៈទូរស័ព្ទថា លោកមិមទាន់ ទទួលព័ត៌មាននេះទេលោកបន្តថាចាំលោកអោយកម្លាំងចុះទៅ ពិនិត្យរួចក៏បិទទូរស័ព្ទតែម្តង៕SRN