កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាក់អោយដឹងនៅ នារសៀលថ្ងៃទី ១៩ មីនា ២០២៤នេះថា ករណីអគ្គិភ័យ ឆេះរោងចក្រស្បែកជើង នៅស្រុកអង្គស្នួល ដោយមានការសហការគ្នាល្អពីបណ្តាអង្គភាពជំនាញផ្សេងៗ បានគ្រប់បាន១០០%ហើយ។
សូមជម្រាបថា គ្រោះអគ្គិភ័យនេះ កើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ក្រោយរោងចក្រស៊ីភី ស្ថិតនៅ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល៕ដោយ៖ សិរី នាគ