ខេតកោះកុង៖ យោងលើពាក្យបណ្តឹងដែលក្រុមការងារយើងទទួលបានពីសាមីខ្លួន ម្ចាស់ដីដែលមានខ្លឹមសារថា ពាក្យបណ្តឹង ខ្ញុំបាទឈ្មោះ ម៉េង ហួត ភេទប្រុសអាយុ 63 ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅបច្ចុប្បន្ន នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។
សូមគោរពចូលមក លោកអធិការនគរបាលស្រុកស្រែអំបិល ជាទីគោរពដ៏ខ្ពង់ខ្ពស់ ត្បិតខ្ញុំកើតទុក្ខមិនសុខចិត្ត និងឈ្មោះ យួន ឈីវ ភេទប្រុសអាយុ 54 ឆ្នាំជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន (កោះកុងហ៊តញ៉ូ)មានទីលំនៅបច្ចុប្បន្ន ភូមិស្រែអំបិល ឃុំស្រែបិល ស្រុកស្រែអបិល ខេត្តកោះកុង ពីបទញុះញង់និងបរិហារកេរ្ដិ៍ខ្ញុំបាទខ្ញុំសូមរៀបរាប់ដំណើររឿងដូចខាងក្រោម កាលពីអំឡុងឆ្នាំ 2020 ខ្ញុំបាទបានទិញដីពីប្រជាពលរដ្ឋ នៅចំណុចភូមិវាលត្បូងនិងភូមិវាលជើង ឃុំស្រែអំបិលសរុបរួម 45 ហិតា ដោយមានចុះហត្ថលេខា លោកមេភូមិទាំងពីរ និងហត្ថលេខាលោក កែវសុខ មេឃុំស្រែអំបិល បញ្ជាក់ដឹងឮយ៉ាងត្រឹមត្រូវ ពិតប្រាកដទៀតផង
ចាប់ពីពេលនោះមកខ្ញុំបាទបានគ្រប់គ្រង ដីទាំងនេះរហូតមកដល់បច្ចុប្បន្ន ពុំដែលមានទំនាស់ពាក់ព័ន្ធអ្វីជាមួយអាជ្ញាធរឬប្រជាពលរដ្ឋក្នុងស្រុកឡើយរហូតមកដល់ថ្ងៃទី 2 ខែមីនាឆ្នាំ 2024 ខ្ញុំបាទបានជួលត្រាក់ទ័រចំនួន 1 គ្រឿងមកភ្ជួរដី ស្រែរបស់ខ្ញុំដែលបានកាន់កាប់កន្លងមកនិងបានប្រាប់ ទៅលោក នុត ភាមេភូមិវាលជើង ដើម្បីឲ្យគាត់ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋណា ដែលខ្វះខាតស្រែធ្វើ រូបខ្ញុំឲ្យដីនិងពូជស្រូវដើម្បីធ្វើប្រវាស់គ្នាស្រាប់តែមកដល់ថ្ងៃទី 6 និងថ្ងៃទី 9 ខែមីនាឆ្នាំ 2024 ឈ្មោះ យួន ឈីវ ជាអ្នកសារព័ត៌មាន(កោះកុងហ៊តញ៉ូ) បានទៅថតយករូបភាពកន្លែងដីផ្សេង ដែលមានព្រំប្រទល់ជាប់នឹងដីរបស់ខ្ញុំមកធ្វើការចុះផ្សាយចោទប្រកាន់ព័ត៌មានមិនពិតមកលើរូបខ្ញុំបាទដោ និយាយឡើងថា លោក ម៉េង ហួត ពិតជាប្រម៉ាត់ធំជាងខ្លួនមែន ហ៊ានលួចឈូសឆាយដីព្រៃកាប់គាស់ដុតរាប់រយហិតាដោយមិនញញើតច្បាប់សោះឡើយ ចំពោះទង្វើរបស់ឈ្មោះ យួន ឈីវ ដែលបានចុះផ្សាយព័ត៌មាន ចោទប្រកាន់រឿងមិនពិតមកលើរូបខ្ញុំបាទនោះ ជាអំពើញុះញង់ធ្វើឲ្យមានការរើសអើងរវាងខ្ញុំបាទជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរ ម្យ៉ាងទៀតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសខ្ញុំជាខ្លាំង ។
សំណូមពរ សូមសមត្ថកិច្ចមានវិធានការលើបុគ្គលនេះតាមផ្លូវច្បាប់ចុះ អាស្រ័យហេតុនេះ សូមលោកអធិការមេត្តាជួយស្រាវជ្រាវនិងមានវិធានការចំពោះជនទាំងនោះតាមផ្លូវច្បាប់ ជាធរមាន ថ្ងៃទី 12 ខែមីនាឆ្នាំ 2024 ស្នាមមេដៃស្ដាំសម័យខ្លួន ម៉េង ហួតជាចុង ក្រោយ ប្រជាពលរដ្ឋជាម្ចាស់ដីសំណូមពរទៅដល់ក្រសួងព័ត៌មានជួយពិនិត្យមានវិធានការ ចំណាត់ការចំពោះបុគ្គលឈ្មោះ យួន ឈីវ ម្ចាស់គេហទំព័រកោះកុងហ៊តញ៉ូរ តាមផ្លូវច្បាប់ដោយក្តីអនុគ្រោះ កុំឱ្យដើរអុកឡុករករឿងធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋធ្វើស្រែចំការតទៅទៀត៕