Breaking News

ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តព្រះកែវពេជ្រសុវណ្ណ (ហៅវត្តសំបួរលើ)ក្នុងស្រុកពាមជរ ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋានចរាចរណ៍សណ្តាប់ធ្នាប់សាធារណៈនៃក្រ សួងមហាផ្ទៃអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តព្រះកែវពេជ្រសុវណ្ណ (ហៅវត្តសំបួរលើ)ក្នុងស្រុកពាមជរ ខេត្តព្រៃវែង និងមានលោកអភិបាលរងស្រុកពាមជរព្រះអនុគនស្រុក ព្រះចៅអធិការវត្ត ក្រុមប្រឹក្សាស្រុក លោកអធិការរងស្រុក លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលកាត់ខ្សែបូរ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះកែវពេជ្រសុវណ្ណ (ហៅវត្តសំបួរលើ)ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងកម្មវិធីនេះ ឧត្តមសេនីយ៍ទោ ឡោក ម៉េងហួត មានប្រសាសន៍ថា ជាការពិតណាស់ វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ហើយវត្តអារាម គឺជាទីពឹងពុំនាក់ ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាងរបស់អ្នកកាន់ព្រះពុទ្ធសាសនា។ ហើយវត្ត គឺជាឃ្លាំងចំណេះដឹង ផ្នែកវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល។ តែក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ ខែ ២០ថ្ងៃ គឺរបបអាវខ្មៅ (ប៉ុល ពត) ទីវត្តអារាម ត្រូវបានគេយកធ្វើជាកន្លែងឃុំឃាំង ដាក់ទារុណកម្មដល់ប្រជាពលរដ្ឋស្លូតត្រង់ និងជាឃ្លាំងសម្រាប់បម្រើនយោបាយដ៏ខ្មៅងងឹតរបស់ខ្លួន។ ហើយព្រះសង្ឃ ដែលជា អ្នកមានចំណេះដឹង ត្រូវបានពួកយង់ឃ្នងចាប់ផ្សឹក សៀវភៅធម៌ ក្បួនច្បាប់ផ្សេងៗ ពាក់ព័ន្ធព្រះពុទ្ធសាសនា ត្រូវបានពួកនោះបំផ្លាញខ្ទេចខ្ទីគ្មានសល់។

លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា បច្ចុប្បន្ននេះ ដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ វត្តអារាមបានរីកដុះដាលគ្រប់ទីកន្លែង។ វត្តអារាម មិនត្រឹមតែជាទីសម្រាប់ពុទ្ធបរិស័ទទទួលយកនូវពុទ្ធឱវាទប៉ុណ្ណោះទេ ថែមទាំងជាទីសម្រាប់សិស្ស និស្សិតក្រីក្រស្នាក់អាស្រ័យ និងរៀនសូត្រផងដែរ។

ជាចុងក្រោយលោឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើ ដល់អ្នកចូលរួមទាំងអស់ ពិសេសគឺក្រុមយុវជន ត្រូវខិតខំរៀនសូត្រនិងឆ្លើយថាទេចំពោះគ្រឿងញៀនល្បែងស៊ីសងគ្រប់ប្រភេទត្រូវធ្វើជាកូនល្អសិស្សល្អមិត្តល្អ និងជាសសរស្ដំសម្រាប់ប្រទេសកម្ពុជា។ ហើយយើងគ្រប់រូប ត្រូវរក្សាឲ្យបាន នូវស្ថេរភាពនយោបាយ ជាពិសេស គឺសន្តិភាព ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យថា (អរគុណសន្តិភាព) បានលាន់រន្ទឺពាសពេញប្រទេស និងលើឆាតអន្តរជាតិ។ នេះគឺដោយសារកម្ពុជាយល់អំពីតម្លៃ នៃសន្តិភាព ដែលរកបានដោយលំបាក។ ហើយយើងជាយុវជនជំនាន់ក្រោយ សូមប្តេជ្ញាចិត្តរក្សាសន្តិភាពឱ្យបាន ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ជាពិសេស ប្តេជ្ញាគាំទ្រការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្ត ថែរក្សាសន្តិភាពឱ្យគង់វង្សតរៀងទៅ។ក្នុងឱកាសនោះដែឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ក៏បានប្រគេនបច្ច័យដល់ព្រះសង្ឃទុកសម្រាប់កសាងវត្តចំនួន៥លានរៀលនិងសៀវភៅ១០០ក្បាល ឃុំ៣០ម៉ឺនរៀល កម្លាំងប៉ុស្តិ៍និងប្រជាការពារ៣០ម៉ឺនរៀល សាលាស្រុក៣០ម៉ឺនរៀល អធិការនគរបាលស្រុក៣០ម៉ឺន នាយកសាលាបឋមនិងអនុទាំង៤ចំនួន៤០ម៉ឺន និងសិស្សានុសិស្ស៣០០នាក់ក្នុងម្នាក់ៗទទួលបានសៀវភៅចំនួន៨ក្បាល សរុបជាទឹកប្រាក់អស់ចំនួន១០លាន៦០ម៉ឹនរៀល។ហើយក៏មានការចូលរួមពីឯកឧត្តមលី សំអាននិងភរិយាចំនួន១លាន២០ម៉ឺនរៀលលោកស៊ាន វីរៈនិងភរិយា១លានរៀន៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *