Breaking News

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដែលមានអក្សរកាត់ថា ទ.ក.ប.ដ ឬ CADA

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដែលមានអក្សរកាត់ថា ទ.ក.ប.ដ ឬ CADA ដើម្បីចូមរួមអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សាធារធាតុដូប៉ាក្នុងវិស័យកីឡា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ។

អនុក្រឹត្យរបស់សម្ដេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចស្របតាមសំណើររបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំអនុក្រឹត្យ ស្ដីពីការបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះឡើង ដើម្បីធានាបាននូវភាពស្អាតស្អំក្នុងវិស័យកីឡាកម្ពុជា នៅក្នុងការចៀសវាងការប្រើប្រាស់សារធាតុហាមឃាត់ដូប៉ា ៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *