Breaking News

មន្ត្រីជំនាញ៖ ការលក់ដូរត្រីបបែលទឹកសាប លើទីផ្សារក្នុងខេត្តក្រចេះ មិនទាន់មានច្បាប់ហាមឃាត់ទោះទេ

ក្រចេះ៖ ការលក់ដូរត្រីបបែលទឹកសាបនៅលើទីផ្សារក្នុងខេត្តក្រចេះមន្ត្រីជំនាញបានអះអាងថាមិនទាន់មានច្បាប់ហាមឃាត់ការលក់ដូរត្រីបបែលទឹកសាបនោះទេ, ខណៈដែលនៅពេលថ្មីៗនេះមានការរិះគន់ពីមហាជនក្នុងបណ្ដាញសង្គម។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៤ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការបង្ហោះរូបភាពលក់ត្រីបបែលទឹកសាប នៅទីផ្សារខេត្តក្រចេះ ធ្វើឱ្យមានការរិះគន់ពីមហាជនក្នុងបណ្ដាញសង្គម។

ពាក់ព័ន្ធនឹងករណីខាងលើនេះផងដែរលោក ម៉ក់ ពន្លក នាយខណ្ឌជលផលខេត្តក្រចេះ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៤នេះថា ប្រភេទត្រី បបែលទឹកសាបនេះ មិនមែនជាប្រភេទធនធានជលផលរងគ្រោះជិតផុតពូជ ដែលមានចែងក្នុងច្បាប់ស្ដីពីជលផលនោះទេ ព្រោះវាមិនទាន់មានអនុក្រឹត្យឬការចែងក្នុងច្បាប់ហាមឃាត់ ការលក់ដូរត្រីបបែលទឹកសាបប្រភេទនេះលើទីផ្សារនោះទេ ។

លោកបានបញ្ជាក់ថា ដោយឡែកនៅខេត្តស្ទឹងត្រែងបច្ចុប្បន្នគឺមានអង្គការមួយធ្វើការអភិរក្សត្រីបបែលប្រភេទនេះ ខណៈដែលខេត្តក្រចេះមិនទាន់មាននោះទេ តែទោះជាយ៉ាងណាខេត្តក្រចេះ កំពុងតែរង់ចាំអនុក្រឹត្យថ្មីដើម្បីដាក់បញ្ចូលជាប្រភេទត្រីងាយរងគ្រោះជិតផុតពូជដើម្បីអភិរក្ស។

គួររំលឹកផងដែរថា កាលពីពេលកន្លងទៅក្នុងខែកុម្ភៈលោក នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអំពាវនាវដល់បងប្អូនប្រជានេសាទ ប្រសិនបើនេសាទបានត្រីកម្រៗដូចជាត្រីត្រសក់ ត្រីរាជ ត្រីគល់រាំង ត្រីបបែលយក្សជាដើម សូមជួយលែងវាចូលក្នុងដងទន្លេមេគង្គវិញ ដើម្បីចូលរួមអភិរក្សការពារត្រីកម្រៗរបស់យើង៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *