នេះបើយោងតាមផេកផ្លូវការរបស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានបង្ហោះសារនាល្ងាចថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤ ដោយភ្ជាប់ខ្លឹមសារទាំងស្រុងថា ” នៅមុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ បានទទួលដំណឹង និងរូបភាពពីបងប្អូនយើងម្នាក់ ដោយគាត់ឃើញតេឡេក្រាមមួយឈ្មោះ “Sary” បានប្រើរូបថតរបស់ខ្ញុំ ក្នុងប្រូហ្វាក់។ ជាងនេះទៅទៀត តេឡេក្រាមឈ្មោះ Sary នោះ កំពុងធ្វើសកម្មភាពក្នុងគ្រុបតេឡេក្រាមវិនិយោគសាច់ប្រាក់ទៀតផង”៕ដោយ៖ សិរី នាគ