Breaking News

សូមប្រយ័ត្ន! អាជ្ញាធរស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ បានបដិសេធទាំងស្រុង ពាក់ព័ន្ធនឹងព័ត៌មាន ពីការប្រកាសចែកដី ចំនួន ៦.០០០ឡូតិ៍

ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ បានបដិសេធទាំងស្រុង ពាក់ព័ន្ធនឹងព័ត៌មាន ពីការប្រកាសចែកដី ចំនួន ៦.០០០ឡូតិ៍ នៅក្នុងស្រុកឱរ៉ាល់ ជូនប្រជាពលរដ្ឋក្រីក្រ ដោយតម្រូវឱ្យបង់សេវាចំនួន ៤៥០ដុល្លារ ជាមុន។

ទន្ទឹមនេះ អាជ្ញាធរក៏បានធ្វើការណែនាំដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ពីការប្រកាសចែកដីនេះ  និងបានអំពាវនាវដល់សាធារណៈជន អ្នកទិញដីនៅក្នុងស្រុកឱរ៉ាល់ ត្រូវទិញដីណាដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ចៀសវាងការទិញលក់ដីដែលមានប្រភពមិនច្បាស់លាស់ ជាពិសេសដីដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងដីសាធារណៈរបស់រដ្ឋផ្សេងៗ៕ដោយ៖ សិរី នាគ

 

About srn tv

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតវៀតណាម ផ្លាស់ប្ដូរយោបល់គ្នាអំពីទំនាក់ទំនងទ្វេភាគី

Leave a Reply

Your email address will not be published. Required fields are marked *