ខេត្តព្រៃវែង៖ កាលពីថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង ៖ ក្នុងនាមខ្ញុំបាទជាស្នងការសូមទទួលយកកំហុសឆ្គងនេះ ដែលអប់រំមន្ត្រីក្រោមឱវាទមិនទាន់បានគ្រប់ជ្រុងជ្រោយ ។ ខ្ញុំបាទនឹងខិតខំអប់រំណែនាំមិនឱ្យមានរឿងបែបនេះកើតឡើងសារជាថ្មីឡើយ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋខន្តីអភ័យទោស ជាពិសេសសូមថ្នាក់ដឹកនាំនគរបាលជាតិគ្រប់ជាន់ថ្នាក់មេត្តាអភ័យទោស ។
ពីដើមឡើយប៉ុស្តិ៍នគរបាលរដ្ឋបាលមួយនេះមិនទាន់មានរបង និងក្លោងទ្វារត្រឹមត្រូវឡើយ ម្យ៉ាងមិនទាន់មានទីតាំងសម្រាប់អាហារជុំមន្ត្រីប្រចាំការ ប៉ុន្តែក្រោយជំរុញលើកទឹកចិត្ត មេប៉ុស្តិ៍ខិតខំកសាងរបងថ្មីប្រមាណ ៥០ ក្លោងទ្វារថ្មី និងទីតាំងអាហារដ្ឋាន ។ កំហុសនេះជាមេរៀនមួយដែលមន្ត្រីគ្រប់ជាន់ថ្នាក់នឹងសិក្សារៀនសូត្រ ពង្រឹងចំណេះបន្ថែម ៕ដោយ៖ សិរី នាគ