Breaking News

កិច្ចប្រជុំពិនិត្យ ពិភាក្សាលើនិមិត្តសញ្ញារដ្ឋបាលក្រុង-ស្រុក នៃរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យ លើនិមិត្តសញ្ញាសំគាល់ (Logo) របស់រដ្ឋបាល ក្រុង-ស្រុកទាំង១៣ នៃរដ្ឋបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

បានណែនាំដល់អជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបំពេញបន្ថែមនូវរាល់ខ្លឹមសារសំខាន់ៗទាក់ទងនឹងអត្ថន័យរូបភាព អត្ថន័យក្នុងការងាររដ្ឋបាល និងការងារអភិវឌ្ឍរបស់ក្រុង-ស្រុកនិមួយៗ ឱ្យបានលឿន ដើម្បីរដ្ឋបាលខេត្តរៀបចំបញ្ជូននិមិត្តសញ្ញា និងខ្លឹមសារ នៃនិមិត្តសញ្ញាទៅក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការកែសម្រួលទៅលើអត្ថន័យខ្លឹមសារក៏ដូចជា រចនាបថមួយចំនួន នៃនិមិត្តសញ្ញារបស់ក្រុង-ស្រុក ឱ្យសមស្របទៅនឹងសក្តានុពល ការអភិវឌ្ឍ ជីវប្រវត្តិភូមិសាស្ត្រ វប្បធម៌ និងប្រពៃណីរបស់ប្រជាពលរដ្ឋទៅតាមបណ្ដាក្រុង-ស្រុកនីមួយៗ  ដើមី្បធ្វើឱ្យនិមិត្តសញ្ញារបស់ក្រុង-ស្រុក បង្កប់ទៅអត្ថន័យដ៏ស៊ីជម្រៅ ប្រកបដោយសោភ័ណភាព ទុកសម្រាប់ប្រើប្រាស់បន្តដល់មនុស្សជំនាន់ក្រោយ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក ត្រូវធ្វើការកែលម្អ និងរំលេចឡើងវិញ តាមការឯកភាពគ្នាក្នុងកិច្ចប្រជុំ  ធ្វើយ៉ាងណាត្រូវឆ្លុះបញ្ចាំង និងបង្ហាញពី ស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាននិមួយៗ ត្រូវបង្ហាញពីអត្តសញ្ញាណ និងតម្លៃវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីធ្វើឱ្យនិមិត្តសញ្ញានៃរដ្ឋបាលស្រុក-ក្រុងទាំងអស់ មានភាពសមស្របទៅតាមភូមិសាស្ត្រជាក់ស្តែង នៃរដ្ឋបាលដែនដីរៀងៗខ្លួន។

នាឱកាសនោះ ឯកឧត្តមអភិបាល ក៏បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរ ក្រុង-ស្រុកទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលា ក្នុងការចុះធ្វើការសិក្សាស្រាវជ្រាវពីលក្ខណៈភូមិសាស្ត្រ ប្រវត្តិទឹកដីលក្ខណៈសម្បត្តិធម្មជាតិពាក់ព័ន្ធនឹងទឹកដីរបស់ខ្លួន ដើម្បីយកមករំលេចចេញជានិមិត្តសញ្ញា នៃអត្តសញ្ញាណតំបន់រដ្ឋបាលដែនដីរបស់ខ្លួន ដែលទាំងនេះវាមិនត្រឹមតែជា ស្នាដៃស្រាវជ្រាវប្រវត្តិទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ  តែវាក៏ជាលក្ខ័ន្តកំណត់ដោយជាក់លាក់នៃប្រវត្តិកាលដ៏យូរលង់របស់រដ្ឋបាលនិមួយៗ សំដៅរក្សាទុកជាប្រវត្តិសាស្ត្រយូរអង្វែងសម្រាប់មនុស្ស និងកូនចៅយើងជំនាន់ក្រោយៗទៀត៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *