Breaking News

យុវតី ព្រហ្ម សុភ័ណ្ឌចក្ករាសី ទទួលបានមេដាយសិស្សឆ្នើម សិស្សកំពូលទី៥ និងទទួលបាននូវអាហាររូបករណ៍ឲ្យចូលរៀន ដោយឥតគិតថ្លៃលើជំនាញវិស្វកម្មសំណង់ស៊ីវិល ពីសាកលវិទ្យាល័យល្បីៗជាច្រើន នៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ ជាមោទនភាពខ្លាំងណាស់សម្រាប់កូនខ្មែរ!  មានឪពុកជាមន្ត្រីរាជការ នៅ អាជ្ញាធរសវនកម្មជាតិនិងម្តាយជាពាណិជ្ជករ  យុវតី ព្រហ្ម សុភ័ណ្ឌចក្ករាសី អាយុ 17 ឆ្នាំ ជាសិស្សឆ្នើមខាងគណិតវិទ្យា និង វិទ្យាសាស្ត្រ មនុស្សយន្ត (Robotic) ប្រចាំវិទ្យាល័យ Lovejoy High School នៅទីក្រុង ដាឡាស រដ្ឋតិចសាស (Dallas, Texas)ទទួលបាននិទ្ទេស A+ និង GPA ខ្ពស់បំផុតក្នុងការប្រលងបញ្ចប់ការសិក្សាទុតិយភូមិនៅសហរដ្ឋអាមេរិក ដោយភាពឧស្សារព្យាយាមប្រឹងប្រែងរៀនសូត្ររួមទាំងជួយកិច្ច្ចការរបស់សាលា និងជួយសហគមហ៍ យុវតី ព្រហ្ម  សុភ័ណ្ឌ ចក្ករាសីត្រូវបាន សាលាប្រគល់មេដាយសិស្សឆ្នើម សិស្សកំពូលទី៥ (top 5) កន្សែងនិម្មិតរូបកិតិ្តយស (honor student)  មេដាយកិតិយសអ្នកបង្កើតមនុស្សយន្ត អន្តរជាតិ (International Robotics Honor Society) មេដាយកិត្តិយសភាពជាអ្នកដឹកនាំ (Leadership Award) និងខ្សែរង្វាន់ (award cord) ជាច្រីនស្ទើតែគ្រប់មេដាយទាំងអស់ដែលសាលាមាន នៅថ្ងៃពិធីប្រគល់បញ្ចប់ថ្នាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ 

លើសពីនេះ យុវតី ព្រហ្ម សុភ័ណ្ឌចក្ករាសីក៏ទទួលបាននូវអាហាររូបករណ៍ឲ្យចូលរៀនដោយឥតគិតថ្លៃលើជំនាញវិស្វកម្មសំណង់សុីវិល (Civil Engeenering) ពីសាកលវិទ្យាល័យល្បីៗជាច្រើននៅសហរដ្ឋអាមេរិក ដូចជា Georgia Institute of Technology, University of Illinois Urbana Champaign (UIUC), Purdue University, University of Texas at Austin, Southern Methodist University (SMU), University of Southern California (USC), ដែលអាហារូបករណ៍ទាំងនោះមានទឹកប្រាក់រហូតដល់ ៣៤០.000ដុល្លារអារមេរិក ក្នុងមួយសកលវិទ្យា សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ ។

យុវតីរូបនេះ ក៍ទទួលបាននូវប័ណ្ណសរសើរជាច្រើនទៀតលើកិច្ចការស្រាវជ្រាវវិទ្យាសាស្រ្តគ្រឿងយន្ត និង កិច្ចការសង្គមពីអ្នកតំណាងរាស្រ្តប្រចាំរដ្ធតិចសាស និងថ្នាក់ដឹកនាំរបស់សហរដ្ធអាមេរិចផ្សេងទៀត៕ដោយ៖ សិរី នាគ 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *