Breaking News

មន្ទីរប្រឆាំងគ្រឿងញៀន បង្ហាញមុខក្រុមជួញដូរគ្រឿងញៀនឆ្លងដែនជនជាតិថៃ និងខ្មែរ ៤នាក់ រួមនឹងគ្រឿងញៀនប្រមាណ ២៥៧គីឡូក្រាម និងទ្រព្យសម្បត្តិជាច្រើនទៀត

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមឧក្រិដ្ឋជួញដូរគ្រឿងញៀនឆ្លងដែនជនជាតិថៃ និងខ្មែរចំនួន ៤នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(ice) និងប្រភេទកេតាមីនសរុបប្រមាណ ២៥៧គីឡូក្រាម និង១៧៦.២ក្រាម ព្រមទាំងរថយន្ត និងគ្រាប់បែកដៃ ចំនួន២គ្រាប់ ផងដែរ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលការិយាល័យ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកការស្រាវជ្រាវជាង១ខែ ហើយឈានទៅសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបង្ក្រាបករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនដោយ ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងនោះជនជាតិថៃចំនួន ៣នាក់ និងជនជាតិខ្មែរ ១នាក់។

លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចមានការលំបាកយ៉ាងខ្លាំង និងក្តៅគគុក គឺនៅក្នុងព្រៃ និងពេលយប់ អស់រយៈពេល ២យប់២ថ្ងៃ កាលពីថ្ងៃទី២៤ និង២៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយឧក្រិដ្ឋជន ជាតិថៃ៣នាក់ និងខ្មែរម្នាក់។

លោកឧត្តមសេនីយ៍ ក៏បានឱ្យដឹងទៀតថា ក្រុមឧក្រិដ្ឋជនមានផែនការច្បាស់លាស់ មានទាំងគ្រាប់បែក រថយន្តចាំមើលផ្លូវ និងបិទគូថ នៅក្នុងវង្វង់ប្រតិបត្តិការជនសង្ស័យអាចរត់រួចខ្លះ។ ក្នុងករណីនេះ ប្រសិនមានការធ្វេសប្រហែសកម្លាំងសមត្ថកិច្ចនឹងមានគ្រោះថ្នាក់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាង ប្រភេទមេតំហ្វេតាមីន(ice)ចំនួន ២២៥ដុំ ស្មើនឹង ២២៥គីឡូក្រាម និង២៥៣ក្រាម, ប្រភេទកេតាមីនចំនួន ៣២ដុំ ស្មើរនឹង ៣១គីឡូក្រាម និង៩២៣.២ក្រាម។ សរុបថ្នាំញៀនសរុបរួម ២៥៧ដុំ ស្នើ២៥៧គីឡូក្រាម និង១៧៦.២ក្រាម, រថយន្តចំនួន ៤គ្រឿង, គ្រាប់បែកដៃ ២គ្រាប់ , អេកូម ៣គ្រឿង និងប្រាក់ជិត ១ម៉ឺនដុល្លារ និងលុយបាតជាង ១០ម៉ឺនបាតទៀត។

លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានឱ្យដឹងទៀតថា ថ្នាំញៀនទាំងនោះ ត្រូវបានជនសង្ស័យនាំចូលពីតំបន់ត្រីកោនមាស ឆ្លងកាត់ប្រទេសឡាវ ហើយយកមកស្តុកទុកនៅក្នុងប្រទេសកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេស។ តាមការបាន់ស្មានឧក្រិដ្ឋជននាំយកទៅប្រទេសថៃ និងវៀតណាម មិនប្រើនៅក្នុងប្រទសកម្ពុជានោះទេ៕SRN

 

Check Also

DJ និង MC Party គំរប់ខួបឆ្នាំលើកទី៧ ពិតជាអស្ចារ្យ និង កក្រើកខ្លាំងជាឆ្នាំមុនៗ!

Leave a Reply

Your email address will not be published. Required fields are marked *