Breaking News

ពលករ​ខ្មែរ​ចំនួន១២៤នាក់​ត្រូវអាជ្ញាថៃ​ចាប់បាន​បញ្ជូន​ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ

ខេត្តបាត់ដំបង៖  ពលករ​ខ្មែរ​ចំនួន១២៤នាក់​ទៀត​តត្រូវបានអាជ្ញាធរថៃ​ចាប់បាន​បញ្ជូន​ឲ្យ​ត្រឡប់មក​កម្ពុជា​វិញតាម​ច្រក​តំបន់​អូរ​អន្លក់ ស្ថិតក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមករា ​ឆ្នាំ​២០២២​ ​នេះ។

 នេះបើតាមកាឲ្យ​ដឹងពីការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កាលពីម្សិលមិញ។

តាមការរាយការណ៍នោះបញ្ជាក់ឲ្យដឹងថាពលករ​ខ្មែរដែ​ល​អាជ្ញាធរ​ថៃ​បញ្ជូនមក​កម្ពុជា​វិញ​ សរុប​មាន​ចំនួន​១២៤​នាក់ក្នុងនោះមានស្រី​៤៩​នាក់​និង​ក្មេង​២២​នាក់​ ។ ពលករទាំងនោះត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​សួរនាំ​បន្ទាប់ពី​មកដល់​កម្ពុជាដោយ​កត់​ឈ្មោះ​ចុះ​កំណត់ហេតុ​និង​អប់រំ​ណែនាំ​អំពី​វិធានការ​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ១៩ រួច​ក្រុមគ្រូពេទ្យ​បានធ្វើតេស្តរហ័ស​រក​មេរោគ​កូ​វីដ​-១៩ តែ​អវិជ្ជមាន​ទាំងអស់​។​

ក្នុងចំណោម​ពលករ​ទាំង​១២៤​នាក់ ​បាន​ចាក់​វ៉ាក់សាំង​ចំនួន​៩២​នាក់​(​ស្រី​៣៦​នាក់​និង​ក្មេង​១៦​នាក់​)​ចំណែក​ពលករ​ចំនួន​៣២​នាក់​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​(​ស្រី​១៣​នាក់​និង​ក្មេង​៦​នាក់​)​ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គីឡូ​៩​ស្រុក​សំពៅ​លូន ។​ តាមការឲ្យដឹងពីពលករ​ចំណាកស្រុក​ទាំងនោះថា ការធ្វើ​ចំណាកស្រុក​ខុសច្បាប់​ពេលនេះ​ គឺធ្វើឡើង​នៅតាម​ច្រករបៀង​តូចៗ​នៃ​ព្រំដែន​ប្រទេស​ទាំងពីរ​ហើយ​ភាគច្រើន​គឺ​ពលករ​ត្រូវបាន​មេខ្យល់​បញ្ចុះ​បញ្ចូល​ឲ្យ​ទៅរក​ការងារ​ធ្វើ​វិញនៅប្រទេសថៃ។ 

តែបើតាម​អាជ្ញាធរខេត្ត​ព្រំដែន​ជាប់​ប្រទេស​ថៃ​បានអះអាងថា បើទោះបីជា​ពលករ​អាច​ឆ្លងដែន​ទៅដល់​ទឹកដី​ប្រទេស​ថៃ​ ក៏ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​បញ្ជូនមក​កម្ពុ​ជា​វិញ​ជា​បបន្តបន្ទាប់ដដែលជាដដែលទេ ព្រោះប្រទេសគេកំពុងពង្រឹងវិធានការទប់ស្កាត់ជំងឺកូវីដ-19 បម្លែងថ្មី៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *