Breaking News

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះណែនាំផ្សព្វផ្សាយតាមបណ្ដាទីតាំងអាជីវកម្មសេវាកំសាន្ត KTV ភោជនីយដ្ឋាន អាហារដ្ឋាន

ភ្នំពេញ៖ អនុវត្តការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅយប់ថ្ងៃអង្គារទី១១ ខែមករា ឆ្នាំ២០២២លោក ចេង មុនីរ៉ា  អភិបាលខណ្ឌច្បារអំពៅ លេាក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះណែនាំផ្សព្វផ្សាយតាមបណ្ដាទីតាំងអាជីវកម្មសេវាកំសាន្ត KTV ភោជនីយដ្ឋាន អាហារដ្ឋាន អោយអនុវត្តតាមសេចក្ដីណែនាំ លេខ ០០១/២២ សណន ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងនោះដែអភិបាលខណ្ឌច្បារអំពៅក៏ណែនាំអោយអនុវត្តតាមសេចក្ដីណែនាំ លេខ ០០១/២២ សណន ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងចូលរួមអនុវត្តវិធានសុខាភិបាល ពិសេស ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីត ១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមេក្រុង នៅមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *