Breaking News

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលប្រជុំ និងពិធីបិទកិច្ចប្រជុំបូកសរុបការអនុវត្តការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលសាលាស្រុកកៀនស្វាយ

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលប្រជុំ និងពិធីបិទកិច្ចប្រជុំបូកសរុបការអនុវត្តការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលសាលាស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់រដ្ឋបាលស្រុកកៀនស្វាយ ឃុំ ក៏ដូចជាការិយាល័យជំនាញ និងអង្គភាពពាក់ព័ន្ធ នៅក្នុងស្រុក ត្រូវចូលរួមសហការជិតស្និទ្ធ និងគាំទ្រឱ្យបានពេញលេញដល់ការអនុវត្តកម្មវិធី គោលនយោបាយអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងវិធានការគន្លឹះទាំងឡាយ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅបម្រើប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ។ 

ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដោយកំណត់អាទិភាពជាគន្លឹះ ចំនួន ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅថែរក្សា សុខសន្តិភាព ពូនជ្រុំកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ដើម្បីប្រែខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈការកសាង ភាពធន់រឹងមាំនៃវិស័យ ទាំង ៥ រួមមាន ៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្ស និងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។ 

ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា៖ ចំពោះស្រុកកៀនស្វាយ សមិទ្ធិផលជាច្រើន ក៏បាននឹងកំពុងរីកដុះដាលនៅទូទាំងស្រុក ក្រោមម្លប់នៃសន្តិភាព ក្រោមការជួយទំនុកបំរុងពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ និងមួយផ្នែកជាការរួមចំណែកអភិវឌ្ឍដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ដើម្បីបង្កើតជាសមិទ្ធផលថ្មីៗបម្រើប្រយោជន៍របស់ប្រជាពលរដ្ឋ រួមមាន អគារមន្ទីរ ទេព្យ, មណ្ឌលសុខភាព, ការស្ថាបនាផ្លូវ និងដាក់លូរំដោះទឹកកខ្វក់ជាដើម ក្នុងនោះក៏មាន អគារសាលប្រជុំរដ្ឋបាលស្រុក ទំហំ៣០ម៉ែត្រ គុណនិង១៧ម៉ែត្រ ដែលដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះ។ 

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានស្នើដល់រដ្ឋបាលស្រុកកៀនស្វាយ បន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បី លើកកម្ពស់ការចូលរួមបង្ការ, ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់បន្ថែមទៀត។ លើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងការកែលម្អស្ថាប័នសាធារណៈនៅថ្នាក់ស្រុក ឃុំ ឱ្យក្លាយជារដ្ឋបាលទំនើប ស្អាតស្អំ និងមានសមត្ថភាព ដែលស័ក្តិសមជារដ្ឋបាល បម្រើផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *