ភ្នំពេញ៖ នារសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរមីន និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានសហការរៀបចំកិច្ចប្រជុំធ្វើវឌ្ឍនភាពសង្ខេបស្តីពីស្ថានភាពសកម្មភាពមីននៅ កម្ពុជា និងភាពជាប្រធានកិច្ចប្រជុំត្រួតពិនិត្ឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា) ឆ្នាំ២០២៤ ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅនៅ សាកលវិទ្យាល័យ De Montfort ស្ថិតក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពី ឯកអគ្គរាជ/រដ្ឋទូត តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល៕SRN