Breaking News

បង្រ្កាបរថយន្តដឹកឈើធុនធំ ១គ្រឿង មានទិសដៅឆ្ពោះពីខេត្តពោធិ៍សាត់ និងបន្តដំណើរឆ្លងកាត់ស្នាក់ការរងច្រកចង្អៀត

បាត់ដំបង៖ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត បានសហការជាមួយកម្លាំងសម្ថតកិច្ចប្រចាំការស្នាក់ការថ្មដា សហការណ៍ជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត បានធ្វើការដេញបង្រ្កាបរថយន្តចំនួន ១គ្រឿង ដែលមានទិសដៅឆ្ពោះពីខេត្តពោធិ៍សាត់ និងបន្តដំណើរឆ្លងកាត់ស្នាក់ការរងច្រកចង្អៀត កម្លាំងមន្រ្តីឧទ្យានុរក្សបានធ្វើការឃាត់ទុករថយន្តសណ្ដោងនោះ នៅត្រង់ចំណុចភូមិសាស្រ្ត មុខស្នាក់ការច្រកចង្អៀត និយាមកា 0289169-1388894 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

ក្រោយប្រតិបត្តិការបង្ក្រាប នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមល្បាតបានត្រួតពិនិត្យមើលឃើញមានបង្កប់ឈើចំនួនន ៤សន្លឹក ស្មើរនឹង ១៣,៨៣ម៉ែត្រគូប រួចកម្លាំងសម្ថតកិច្ចបានធ្វើការដកហូត រថយន្ត និងឈើ យកទៅរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត ដើម្បីចាតការតាមនីតិវិធី៕SRN

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *