ភ្នំពេញ ៖ នៅពេលដែលឃើញ នូវសកម្មភាព ការរួបរួមសាមគ្គីគ្នា ពីសំណាក់ ក្រុម DJ និង MC រៀមច្បង ជាមួយ អ្នកជំនាន់ក្រោយ ដើម្បីការផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងមូលមតិគ្នា ធ្វើការងារ សង្គម។ ក្រោយពីជួបជុំគ្នា រវាង ពិធីករ ពិធីការនី វិទ្យុ និងឌីជេ ដែលមានឈ្មោះថា DJ និង MC Party ប្រចាំឆ្នាំលើកទី៧ ដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់ កាលពីរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅទីតាំង ប៊ូហ្វេស្តេយ៍សិន ព្រីមៀម បឹងកក់ ខណ្ឌទួលគោក ក្នុងការគៀងគរ ប្រមូលថវិកា ទៅជួយដល់ គ្លីនិក ទន្លេ នៅលើផ្ទៃបឹងទន្លេសាប។
អ្នករៀបចំកម្មវិធីនេះឡើង បានឲ្យដឹងថា កម្មវិធី DJ និង MC Party ជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើង ដោយក្រុមពិធីករ និងDJ បង្កើតក្នុងគោលបំណងធំៗ ចំនួន៤៖
១៖ ចង់ឲ្យមានការជួបជុំ ញ្ញុំាអីរួមគ្នា បង្កើតមិត្តភាពឲ្យកាន់តែមានភាពស្និតស្នាលគ្នាទៅវិញទៅមក។
២៖ ផ្លាសប្តូរបទពិសោធន៍គ្នាទៅវិញទៅមក អំពីអាជីពការងារ។
៣៖ ប្រមូលផ្តុំពិធីករ និង DJ ឲ្យក្លាយជាសមាគមន៍មួយ ដែលអាចជួយគ្នាទៅវិញទៅមក ក្នុងពេលដែលសមាជិកណាម្នាក់មានបញ្ហា។
៤៖ ដើម្បីរៃអង្គាសប្រាក់សំរាប់ជួយដល់កុមាកំព្រា ចាស់ជរាគ្មានទីពឹង និងជួយដល់មន្ទីរពេទ្យ មួយចំនួនផ្សេងទៀតផងដែរ។ ហើយក្នុងឆ្នាំនេះ ថវិកាដែលទទួលបានពីកម្មវិធី គឺយកទៅជួយដល់ គ្លីនិកទន្លេ។
DJ និង MC Party ប្រចាំឆ្នាំលើកទី៧ បាននាំយកថវិកាចំនួន ២.៣៥៧.០០០រៀល សាប៊ូបោកគក់អូកា ចំនួន១០ធុង ដើម្បី ទៅជួយទ្រទ្រង់ ដល់ក្រុមគ្រូពេទ្យ នៃគ្លីនិកទន្លេ ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យព្យាបាល ដោយមិនយកកំរ៉ៃ លើអ្នកជំងឺ លើផ្ទៃទឹកជុំវិញបឹងទន្លេសាប។ គ្លីនិកទន្លេ មានស្នាក់ការក្រុមទី៦ ភូមិសាលាកន្សែង ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ថ្លែងក្នុងពិធីជួបជុំនោះ រៀមច្បង ដែលជា DJ ជំនាន់មុនៗ ក៏បានថ្លែងសរសើរដល់ ប្អូន ដែលជា DJ និង MC ជំនាន់ក្រោយនេះ ពិតជាធនធាន ដែលមាន សមត្ថភាព ទេពកោសលខ្ពស់ ក្នុងនោះរួមទាំងផ្នែកផលិត ចង្វាក់ភ្លេង ថ្មី ប្លែក ធ្វើអោយអ្នកស្តាប់ ទទួលបានរស់និយមថ្មីៗផងដែរ។
ក្នុងកម្មវិធីសប្បុរសធម៌នេះ អ្នករៀបចំកម្មវិធីក៏សូមថ្លែងអំណរគុណម្ចាស់ឧបត្ថម្ភ ជួបជុំឌីជេ អឹមស៊ី ប្រចាំឆ្នាំលើកទី៧ និងដើម្បីសប្បុរសធម៌ ឆ្នាំ២០២៤ មានការចូលរួមដោយ៖ 1. ក្រុមហ៊ុនស្រាបៀរ ម៉ាទ្រីត, 2. ក្រុមហ៊ុនវ៉នផ្លើស , 3. ក្រុមហ៊ុន ឌីប៊ីខេ 4. ក្រុមហ៊ុនភីអេស សេវាដំណើរកំសាន្ត, 5. ហាងញាំរាត្រី លក់បាយម្ហូប និងគ្រឿងក្លែមគ្រប់ប្រភេទ និង ហាងស្រាក្រឡុកឌីជេលាភ។
ក្នុងកម្មវិធីនោះផងដែរ ក៏មានការចូលរួមឧបត្ថម្ភ ពីសាប៊ូ អូកា ដែលជាសាប៊ូទឹកបោកសម្លៀកបំពាក់ ផលិតផលខ្មែរ គុណភាពជប៉ុន មានរោងចក្រផលិតផ្ទាល់ខ្លួនធំជាងគេនៅកម្ពុជា ដោយបាននាំយក Oxi បច្ចេកវិទ្យាសម្អាតចុងក្រោយ ជម្រះស្នាមប្រឡាក់ពីខាងក្នុង និងមាន pH ស្មើទឹកមិនបង្កឲ្យរលាកស្បែក មិនរោល មិនកាត់ដៃ និងមិនរបកស្បែក ឈានមុខគេរយះពេល10ឆ្នាំ និងជាផលិតផលដែលមានគុណភាព សុវត្តិភាព និងសន្សំសំចៃខ្ពស់ ដល់អ្នកប្រើប្រាស់ព្រមទាំងចំ ណេញជាងសាប៊ូម្ស៉ៅរហូតដល់ ៣ដងឯណោះ។
ការជួបជុំនេះ ដោយប្រមូលផ្តុំ ក្រុម DJ VJ MC តាមក្លឹបនានា រួមទាំងនៅវិទ្យុ និងទូរទស្សន៍ រួមទាំងតារាសំដែង តារាចម្រៀង ជាច្រើននាក់ ក្នុងកម្ពុជា ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ ដែលមានរៀងៗ ចែករំលែកឲ្យគ្នា ទៅវិញទៅមក និងបង្កើនទំនាក់ទំនងល្អ រវាងគ្នា និងគ្នា ជាពិសេសប្រមូលថវិកា ចូលរួមជួយការងារសង្គម។
កម្មវិធីនេះ ចាប់ផ្តើមដំបូង តាំងពីឆ្នាំ២០១៥ និងមានសមាជិកត្រឹមតែ៧០នាក់ប៉ុណ្ណោះ ចូលរួមក្រោយពីការបង្កើតឡើង ក្នុងឆ្នាំ២០១៥ រួចមក កម្មវិធីនេះហាក់ដូច ទទួលបានភាព ជោគជ័យយ៉ាងខ្លាំង តាមរយៈការផ្សារភ្ជាប់មិត្តវាង ក្លឹប និង ពិធីករវិទ្យុ ក្នុងនោះដែរ ក៏មានមិត្តសិល្បករចូលរួមផងដែរ ទើបមកដល់ឆ្នាំ២០២៤នេះ កើនសមាជិកជាង៣០០នាក់កក្រើកវិស័យ DJ និង MC នៅកម្ពុជា៕ដោយ៖ សិរី នាគ