Breaking News

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យបានផុសផុល

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយកិច្ចប្រជុំអាស៊ានឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបើកយុទ្ធនាការ ផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ឆ្នាំ ២០២៣ ឱ្យបានផុសផុល ដើម្បីបំផុសស្មារតី និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនី យុវជន និងប្រជាពលរដ្ឋយើងឱ្យគាំទ្រ និងស្នេហាវិស័យកីឡាក្រោមពាក្យស្លោក “ កីឡារស់ក្នុងសន្តិភាព” “កីឡានាំមកនូវមិត្តភាព“ ”កីឡាដើម្បីសុខភាព” “កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍” “កម្ពុជាស្អាត” ។

នេះបើយោងតាមសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួប រវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ បន្តចូលរួមប្រយុទ្ធជាមួយភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌ នៅក្នុងសង្គមដើម្បីកសាងកម្ពុជា ជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព និងសុំឱ្យអ្នកសារព័ត៌មានរបស់យើងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងជំរុញកំណែទម្រង់រដ្ឋ ដើម្បីឱ្យមានតម្លាភាពដែលទាមទារឱ្យអ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព និងសិក្សាបញ្ហាដល់ ទីជម្រៅ ហ៊ានបញ្ចេញនូវព័ត៌មានពិត មិនក្លែងបន្លំ បំភ្លៃការពិត និងត្រូវបន្តបំផ្លាញចោលពួកឱកាសនិយម ស្វែងយកផលប្រយោជន៍ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់តម្លៃកិត្យានុភាពរបស់ អ្នកសារព័ត៌មានទូទៅ និងស្ថាប័នសារព័ត៌មាន ។

សម្តេចតេជោ ក៏បានស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយទាំងនៅក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដែលបច្ចុប្បន្ន តំណាងសារព័ត៌មានរបស់យើងក៏មាននៅក្នុងក្របខណ្ឌស្ថាប័នព័ត៌មានអាស៊ាន ដែលតម្រូវឱ្យស្ថាប័នព័ត៌មានរបស់យើងធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ជាផ្នែកចិត្តសាស្ត្រដែលអាចធ្វើឱ្យសង្គមទាំងមូលមានភាពចលាចល អស្ថិរភាពនយោបាយ អសន្តិសុខសង្គម និងកើតមានអរិភាពជាមួយបរទេស ៕ដោយ៖ សិរី នាគ

About srn tv

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញសម្ពោធអគារ និងចម្អិនអាហារជូនលោកគ្រូ អ្នកគ្រូ និងសិស្ស នៅសាលាមត្តេយ្យសិក្សាជីផុច

One comment

  1. I’m extremely impressed along with your writing talents as well as with the format to your blog. Is this a paid theme or did you customize it your self? Either way keep up the nice high quality writing, it is uncommon to see a nice blog like this one these days!

Leave a Reply

Your email address will not be published. Required fields are marked *