Breaking News

គម្រោងស្ថាបនា ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ១១,៦៣%ហើយ បើគិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤

ភ្នំពេញ៖ គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ១១,៥០% ហើយ នេះបើយោងតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមលោក ផន រឹម បានឱ្យដឹងបន្ថែមថា ស្ពាននេះ ត្រូវបានសម្ពោធបើកការដ្ឋាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។

លោក ផន រឹម បានបញ្ជាក់ថា សសរគ្រឹះ ៣៦ដើម បានចាក់បេតុងរួចរាល់ ក្នុងចំណោម ១៥៦ដើម នៃសរសរគ្រឹះ និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ដែលបច្ចប្បន្នសម្រេចបាន ៦ ក្នុងចំណោម ២០ ជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

សូមបញ្ជាក់ថា ស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ ដែលមានក្រុមហ៊ុនក្វាងចូវវ៉ានអាន ជាទីប្រឹក្សាគម្រោង។

លោក ផន រឹម បានបញ្ជាក់បន្ថែមថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានណែនាំជាប្រចាំដល់នាយកគម្រោង ត្រូវជំរុញដល់ក្រុមការងារការដ្ឋានស្ថាបនាប្រឹងប្រែងឱ្យសម្រេចសមិទ្ធផល តាមការគម្រោងទុក៕ដោយ៖ សិរី នាគ

About srn tv

Check Also

រយៈពេល៣ថ្ងៃ នគរបាលបង្រ្កាបទល្មើស១២ករណី ឃាត់ខ្លួនបាន៣៦នាក់ បង្ហាញមុខនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបញ្ជូនទៅតុលាការ

Leave a Reply

Your email address will not be published. Required fields are marked *