Breaking News

រូបសំណាកហ្លួងព្រះស្ដេចកន គង់លើខ្នងសេះ ធ្វើពីស្ព័ន កម្ពស់ជាង១៣ម៉ែត្រ ក្នុងខេត្តត្បូងឃ្មុំ បានសាងសង់រួចរាល់ហើយ

ខេត្តត្បូងឃ្មុំ៖ រូបសំណាកហ្លួងព្រះស្ដេចកន គង់លើខ្នងសេះ ធ្វើពីស្ព័ន តាមបែបប្រពៃណីសាសនានៅរង្វង់មូលហ្លួងព្រះស្តេចកន ចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអភិសេក នៅព្រឹកនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

ពិធីអភិសេកនេះ ដឹកនាំដោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត។

គួរបញ្ជាក់ថា រូបសំណាកហ្លួងព្រះស្ដេចកន កម្ពស់ពីដីដល់ចុងកំពូល១៣,៣៥ម៉ែត្រ កម្ពស់សេះ និងរូប១១ម៉ែត្រ ធ្វើពីស្ព័ន គ្រឹះបេតុង និងរង្វង់មូលមានអង្កត់ផ្ចិត៣៦ម៉ែត្រ និងមានផ្ទៃក្រឡា១,០១៧ម៉ែត្រការ៉េ ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងត្រូវបានបញ្ចប់ការសាងសង់ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

សូមជម្រាបផងដែរថា រង្វង់មូល(ហ្លួងព្រះស្ដេចកន)នេះ គឺជាសមិទ្ធផលមួយថ្មី ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត នៅតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំ រួមមាន បុរីរដ្ឋបាលសាលាខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត មន្ទីរពេទ្យ សាលារៀន សួនច្បារសាធារណៈ ទន្លេសិប្បនិម្មិតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត បង្គោលភ្លើងបំភ្លឺសាធារណៈ ដាំកូនឈើ ដាំផ្កាលម្អសោភ័ណភាព ដែលត្រូវបានស្ថាបនារួច ក៏ដូចជាកំពុងស្ថាបនាសាងសង់ជាបន្តបន្ទាប់ និងជាស្នាដៃចុងក្រោយមុនពេលដែលលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានព្រះមហាក្សត្រ តែងតាំងជាអភិបាលខេត្តកំពង់ស្ពឺថ្មីផងដែរ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *