Breaking News

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រប់ទីវត្តអារាមទាំងអស់ ត្រូវទូងស្គរឲ្យបានគ្រប់ៗទីកន្លែង​ដើម្បីអបអរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ ដើម្បីអបអរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រប់ទីវត្តអារាមទាំងអស់ត្រូវទូងស្គរឲ្យបានគ្រប់ៗទីកន្លែងរហូតដល់បាញ់កាំជ្រួច ហើយនៅពេលយប់ក៏ត្រូវរៀបចំឲ្យមានការបាញ់កាំជ្រួចបន្តផងដែរ។

«ខ្ញុំស្នើចំពោះរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា​ ខាងមុខ នៅពេលបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ សូមអំពាវនាវឲ្យគ្រប់វត្តអារាម និងកន្លែងផ្សេងៗ ទូងស្គរ និងបាញ់កាំជ្រួយ ហើយយប់ថ្ងៃទី០៥ ខែសីហា ក៏ត្រូវបាញ់កាំជ្រួយបន្ថែមទៀត នៅទីកន្លែងដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីការគាំទ្រលើកទឹកចិត្ដ សម្រេចការអនុវត្ដ នូវគម្រោងនេះ»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។

សម្តេច​ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ។ សម្តេចតេជោ ​ថា គម្រោងព្រែកជីកហ្វូណនតេជោនឹងធ្វើឲ្យកម្ពុជាពង្រឹងឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ។
​ហើយគម្រោងនេះនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន ចំណេញខាងការប្រកួតប្រជែងតម្លៃ បង្កើនប្រព័ន្ធស្រោចស្រព ការរំដោះទឹកជំនន់ ជួយពង្រីកការដាំដុះនៅភាគនិរតី ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យតេសចរណ៍ផងដែរ។

សូមជម្រាបជូថា ការថ្លែងនេះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ ក្នុងឱកាសចូលរួមពិធីអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ព្រែកជីកហ្វូណនតេជោ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១.៧០០លានដុល្លារអាម៉េរិក៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *