Breaking News

ឯកឧត្តម លី វ៉ានហុង អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបរយៈពេល២ឆ្នាំ​ របស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ

ភ្នំពេញ៖​ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម លី វ៉ានហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបរយៈពេល២ឆ្នាំនិងពិធីប្រកាសអនុប្រធានថ្នាក់ដឹកនាំគណៈកម្មាធិការនាយក  របស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ ។  សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ ត្រូវបានបង្កើតឡើង នាថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុគោលបំណងប្រមូលផ្តុំអ្នកមានវិជ្ជាជីវៈដូចគ្នាដើម្បីផ្សព្វផ្សាយព័ត៌មានដលមហាជន សម្រាប់ធ្វើសេចក្តីសម្រេចចិត្តប្រចាំថ្ងៃ។

សមាគមន៍ត្រូវបានបង្កើតឡើង ក្នុងគោលបំណងចែករំលែកបទពិសោធការងារដល់សមាជិកគ្រប់រូប ដែលកំពុងបំពេញតួនាទីរបស់ខ្លួនដើម្បីចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ដោយទទួលស្គាល់នូវបំណង និងឆន្ទៈខាងលើនេះ ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាស លេខ៥៣៨ ព.ម ប្រក ចុះថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០១៩ អនុញ្ញាតឲ្យបើកដំណើរសមាគម ដោយមានឈ្មោះជាភាសាខ្មែរថាសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ និងជាភាសាអង់គ្លេស Association Electronic Media of MSJ ។

សមាគមប្តេជ្ញាចូលរួម និងគាំទ្រ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនជាពិសេស គោលនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសុខសន្តិភាពស្ថេរភាពនិងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេនឹងតែបន្តចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផលជាតិនានា ដែលបានមកដោយកម្រ និងមិនដែលមានក្នុងប្រវិត្តិដ៏កម្សត់របស់ព្រះរាជាណាកម្ពុជាក្នុងរយៈពេលជាច្រើនរយឆ្នាំកន្លងហើយ ក្រោយពីការធ្លាក់ចុះនៃចក្រភពអង្គរ។ 

ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ បានអាននៅរបាយការណ៍ជូនគណៈអធីបតីនិងអង្គពិធីទាំងមូល ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ បានបន្តថ្លែងថាសមាគមសារព័ត៌មានអេឡិចត្រូនិក

អឹម អេស ជេ  និងដើរតួនាទីឈានមុខ ជាប្រព័ន្ធផ្សព្វផ្សាព័ត៌មានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមលទ្ធិប្រជាធិបតេយ្យដើម្បីជួយដល់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ  សេរីពហុបក្សការជំរុញឱ្យមានតម្លាភាព គណនេយ្យភាព ការពង្រឹងប្រព័ន្ធយុត្តិធម៌សង្គមការកាត់បន្ថយវិសមភាពនៅក្នុងសង្គម និងជាពិសេសគឺការពង្រឹងសន្តិភាពនិងការធ្វើឱ្យសម្រេចបាននូវគោលការណ៍អភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ឯកឧត្តម លី វ៉ានហុង បានមានមតិលើកឡើងថា៖ វិស័យអ្នកសារព័ត៌មានត្រូវមាន វិជ្ជាជីវៈមានភាពម្ចាស់ ការខ្ពស់ និងមានភាពឯករាជ្យនៅក្នុងការបំពេញការងារ  និងវិជ្ជាជីវៈរបស់ខ្លួនដើម្បីធ្វើការលើកស្ទួយដល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេសឱ្យកាន់តែប្រសើរ។  ជាពិសេសការ ពង្រឹងសេរីភាពអ្នកសារព័ត៌មាន ពង្រឹងឯក រាជ្យភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអំណាចសារព័ត៌មាន  ដើម្បីការពារអ្នកសារព័ត៌មាន៕ដោយ៖ សិរី នាគ

 

 

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *