Breaking News

ទីតាំងកត់ឆ្នោតវៀតណាមM9999 មួយកន្លែងកំពុងដំណើរការយ៉ាងរលូននៅក្រោយផ្សារសាំហាន់ មិនទាន់ឃើញមានអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនៅឡើយ

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាមមួយកន្លែងកំពុងសប្បាយកើបលុយយ៉ាងគគ្រឹកគគ្រេង និងបើកលេងយ៉ាងរលូននៅតាមបណ្ដោយផ្លូវហួសទៅជ្រោះបាត់ស្នេហ៍ជាប់ខាងជើងផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី 1 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ មិនទាន់ឃើញមានអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនៅឡេីយ​ទេ ដែលផ្ទុយពីប្រសាសន៍របស់លោកអភិបាលរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅជិតកន្លែងទីតាំងឆ្នោតវៀតណាមបានបញ្ជាក់ឲ្យដឹងថាទីតាំងគាត់ឆ្នោតខាងលើនេះគឺប្រជាពលរដ្ឋនៅម្ដុំផ្សារសាំហាន់នេះអ្នកខ្លះបានចាក់តាមប្រព័ន្ធទូរស័ព្ទឆាតទៅវិញទៅមកហើយទីតាំងកន្លែងខាងលើនេះពេលខ្លះគាត់ឲ្យសឹងមិនទាន់ទៀតផង ហើយក្នុងការចាក់ម្តងៗរាប់មុឺនរៀល មានអ្នកចាក់ចាញ់អស់ប្រាក់រាប់លានរៀលក្នុងមួយនាក់ មានទាំងក្មេង មានទាំងចាស់ធ្វើឲ្យក្រុមគ្រួសារ មានការកង្វល់ជាខ្លាំងដោយសារល្បែងខាងលើ។

ប្រជាពលរដ្ឋសូមសំណូមពរលោកឯក ឃុនឌឿនអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវនិងលោកហ៊ា ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ សូមមានចំណាត់ការចុះបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ខាងលើមួយនេះខណៈដែលម្ចាស់ទីតាំង កំពុងបើកលេងគគ្រឹកគគ្រេងយ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡេីយ។

ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរខ័ណ្ឌនិងមានចំណាត់ ការចុះបង្ក្រាបនូវល្បែងស៊ីសងឆ្នោតវៀតណាមខាងលើមួយនេះ ខណៈកន្លងមកលោកអភិបាលខណ្ឌបានចុះបង្ក្រាបទីតាំងជាច្រើនកន្លែងរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន៕SRN

Check Also

ស្នងការ​ខេត្តកណ្តាល បំភ្លឺ ករណី​ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ឈ្លោះ​គ្នា​រឿង​ចាប​ចៀន ប្តឹង​ទារ​សំណង​៥​ពាន់​ដុល្លារ

Leave a Reply

Your email address will not be published. Required fields are marked *