ខេត្តកំពត៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិចុងស្រង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត បានអោយដឹងថាមានគេបើកលេងល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទដូចជាបញ្ជល់មាន់ បាញ់អាប៉ោង និងយូគី ភ្នាល់ដាក់លុយយ៉ាងគគ្រឹកគគ្រេងនៅក្បែប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតចុងស្រង់តែម្តងដោយគ្មានការបង្ក្រាបពីអាជ្ញាធរឬសមត្ថកិច្ចទាល់តែសោះ។
ប្រជាពលរដ្ឋបានលើកជាសំនួរថាតើហេតុអ្វីបានជាលោកមេប៉ុស្តិ៍ត្នោតចុងស្រងមិនចុះបង្ក្រាបបទល្មើសទាំងនេះមូលហេតុគាត់មិនដឹងឬដឹងហើយធ្វើមិនដឹងព្រោះថាទីតាំងខាងលើនេះស្ថិតនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាលប៉ុន្មានទេ?
ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងលេងល្បែងស៊ីសងច្រើនប្រភេទនោះបានស្នើសុំអោយអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ស្រុកជួយចុះពិនិត្យនិងបង្ក្រាបបទល្មើសទាំងនេះផងព្រោះថាពួកគាត់មានការព្រួយបារម្ភអំពីអសន្តិសុខក្នុងមូលដ្ឋានដែលអាចកើតមានឡើងនូវអំពើចោរកម្មដូចជា ចោរលួច ចោរឆក់ ចោរប្លន់និងអំពើហឹង្សាក្នុងគ្រួសារជាដើម…។ល។ ជាពិសេសបញ្ហាការចម្លងជម្ងឺកូវីដ ១៩ប្រភេទអូមីក្រុងទើបតែបំលែងថ្មីៗ ។
ពលរដ្ឋសង្ឃឹមថា លោកអធិការស្រុកបន្ទាយមាស និងលោកអភិបាលស្រុកបន្ទាយមាសនិងមិនទុកអោយមានល្បែងស៊ីសងខុសច្បាប់កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេជាពិសេសគឺល្បែងបញ្ជល់មាន់ បាញ់អាប៉ោងនិងយូគីនេះ។
ពាក់ព័ន្ធនិងករណីល្បែងស៊ីសងខុសច្បាប់នេះ នៅព្រឹកថ្ងៃទី១៩ ខែកមរា ឆ្នាំ២០២២ លោកនាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស បានប្រាប់អ្នកសារព័ត៌មាន អោយដឹងតាមទូរស័ព្ទថា កាលពីពេលមុនលោកធ្លាប់ទទួលបានព័ត៌មាននេះដែតាមរយះអ្នកសារព័ត៌មានហើយលោកក៏បានចាត់មន្ត្រីអោយចុះទៅណែនាំនិងធ្វើកិច្ចសន្យាអោយបញ្ឃប់សកម្មភាពនេះម្តងរួចទៅហើយលោកអធិការបន្តទៀតថា បើសិនជាកន្លែងនេះនៅមានលេងទៀតនោះលោកដាក់កម្លាំងចុះទៅបង្ក្រាប។
ដោយឡែកលោកមួង នឿង អភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាស បានអោយដឹងដែរថាលោកមិនទាន់ទទួលបានព័ត៌មាននេះទេ លោកថាខ្ញុំសូមអរគុណហើយដែលបានផ្តល់ព័ត៌មានហើយក៏បិតទូរស័ព្ទទៅ។
ប្រជាពលរដ្ឋសង្ឃឹមថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធុរិទ្ធ ស្នងការនគរបាលខេត្តកំពតនិងចាត់វិធានការចំពោះទីតាំងល្បែងស៊ីសងខាងលើនេះជាក់ ជាមិនខានព្រោះថាកន្លងមកលោកតែងតែយកចិត្តទុកដាក់ចុះបង្ក្រាបរាល់បទល្មើសផ្សេងៗដោយទទួលបានការកោតសរសើពីប្រជាពលរដ្ឋនៅក្នុងខេត្តកំពតជាច្រើនផងដែ៕SRN