Breaking News

លោក ហេង សួរ ៖ ចាប់ពីខែសីហាខាងមុខនេះ មន្ត្រីរាជការ នឹងអាចចុះឈ្មោះ ប.ស.ស.ដោយខ្លួនឯង តាមប្រព័ន្ធអនឡាញ

សៀមរាប ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថាចាប់ពីខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ មន្ត្រីរាជការ មន្ត្រីសាធារណៈ ក៏ដូចជាអង្គភាពនីមួយៗ នឹងអាចចុះឈ្មោះជាសមាជិកបេឡាជាតិ សន្តិសុខសង្គម ( ប.ស.ស.)ដោយខ្លួនឯងបានតាមរយៈទូរសព្ទដៃ ឬកុំព្យូទ័រដោយពុំចាំបាច់មានវត្តមានមន្ត្រី ប.ស.ស. ទៀតនោះទេ ។

នេះគឺជាការថ្លែង ក្នុងពិធីផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស័្មគ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុក សមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ» នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួម ប្រមាណជាង៦០០នាក់ ។

ការបញ្ជាក់របស់លោករដ្ឋមន្ត្រីយ៉ាងនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា ដែលបានគិតគូរដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដោយភ្ជាប់នឹងបច្ចេកវិទ្យាទំនើប សម្រាប់ភាពកាន់តែងាយស្រួល ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *