Breaking News

លោក ជាម ចន្ទ័សោភ័ណ ៖ បញ្ហាគ្រឿងញៀន គឺជាបញ្ហាដែលពលរដ្ឋ​ កំពុងមានការ ព្រួយបារម្ភយ៉ាងខ្លាំង

កំពង់ស្ពឺ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាមួយ ដែលបច្ចុប្បន្នប្រជាពលរដ្ឋបាន នឹងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។

លោកអភិបាលបានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់នេះ អាជ្ញាធរក្រុងស្រុកទាំងអស់ ពិសេសកងកម្លាំងទាំងបីប្រភេទ ត្រូវបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ត្រូវបង្កើនសកម្មភាពបង្ការ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាពខ្ពស់។ ចំពោះមន្ត្រីរាជការ ដែលមានការពាក់ពន្ធ័ជាមួយគ្រឿងញៀន គឺត្រូវតែដកចេញពីមុខតំណែងភ្លាមៗ។ហើយភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ណាមានគ្រឿងញៀន មានបងតូចបងធំ មានកាប់ចាក់ បង្កអសន្តិសុខនៅក្នុងភូមិឃុំ រដ្ឋបាលខេត្ត នឹងមានវិធានការទៅប៉ុស្តិរដ្ឋបាល នៃឃុំសង្កាត់ទាំងនោះភ្លាមៗដែរ។

លោកបន្តទៀតថា ការរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគឺជាកាតព្វកិច្ចរបស់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដូច្នេះទាមទារឱ្យយើងទាំងគ្នា អនុវត្តឱ្យបាននូវគោលការណ៍ចំនួន៤ចំណុចឱ្យមានប្រសិទ្ធិភាពដាច់ខាត។

ទន្ទឹមនោះលោក ក៏បានដាក់បទបញ្ជាផងដែរ ទៅដល់កងកម្លាំងទាំងបីឱ្យបន្តបង្ក្រាបឱ្យបាននូវល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ដែលតែងតែបង្កហឹង្សានិងការអុកឡុកនៅតាមមូលដ្ឋានរបស់ខ្លួននិងចាត់ការនិងបង្ក្រាបបន្ទាន់ កុំចាំថ្នាក់ដឹកនាំស្រែកទើបធ្វើ ហើយអាជ្ញាធរទាំងអស់ ត្រូវមានវិធានការបន្ទាន់ ដោយធ្វើពីទីប្រជុំជន រហូតដល់ទីជនបទ។

លោកបន្តថា ចំពោះក្មេងទំនើង ឬអ្នកបង្ហោះម៉ូតូដែលមានក្រោមអាយុ១៨ឆ្នាំ ត្រូវកោត្រងោល ឱ្យអាណាព្យាបាលមកធានា ចាំឱ្យទៅផ្ទះវិញ ហើយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតែអនុវត្តច្បាប់ ដោយគ្មានការលើកលែងឡើយ៕SRN

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *