ភ្នំពេញ៖ នាថ្ងៃអាទិត្យទី២៣មករា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណ បក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារជួយខណ្ឌព្រែកព្នៅ និងលោកជំទាវជាស៊ីណា ឃួងស្រេង បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាមកពីសង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅដើម្បីត្រៀមដណ្តើមភាពឈ្នៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។
ឯកឧត្តម ឃួង ស្រេង បានផ្តាំផ្ញើរដល់សមាជិកសមាជិការក្រុមប្រឹក្សាសង្កាត់ទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀតទៅលើការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋដែលបានមករកអាជ្ញាធរឲ្យជួយ,ជំរុញការ អភិវឌ្ឍន៏មូលដ្ឋាន ជាពិសេសទៀតគឺបន្តពង្រឹងសុន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពដែលធ្វើឲ្យ ប្រជាពលរដ្ឋមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តមានសុខដុមរមនាក្នុងការរស់ នៅនិងប្រកបរបររកស៊ីលើកតំកើងជីវភាពគ្រួសារ។
ឯកឧត្តម ឃួង ស្រេង បន្តទៀតថា៖អ្នកការពារ និងអ្នកអភិវឌ្ឍន៏ជាតិមានមុខដដែលៗគឺគណបក្សប្រជាជនកម្ពុជា ជាពិសេសស្ថាបនិកសន្តិភាពតែម្នាក់គត់ដែលបានលៈបង់ និងធ្វើពលីកម្មគ្រប់បែប យ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជនគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រជាធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា
ចក្រកម្ពុជា។
សមាជិកសមាជិកាគណៈបក្សប្រជាជនកម្ពុជាតាមសង្កាត់ទាំង៥ បានឲ្យដឹងថា៖ ក្រោយពីឯកឧត្តម ឃួង ស្រេង បានចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ បានធ្វើឲ្យភូមិសាស្ត្រខណ្ឌទាំងមូលមានការអភិវឌ្ឍន៏ប្រែមុខមាត់ថ្មីយ៉ាងលឿន ជាពិសេសហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់កើតមានខ្វាត់ខ្វែង សំណង់បុរី សំណង់លំនៅដ្ឋាន អាគារសាធារណៈនានា បានកើតឡើងយ៉ាងព្រោងព្រាតនឹកស្មានមិនដល់ធ្វើអោយតំបន់ព្រែកព្នៅដែលពីមុនហាក់នៅឆ្ងាយពីទីក្រុង តែព្រែកព្នៅ ពេលនេះពោរពេញទៅដោយការអភិវឌ្ឍន៏ប្រកបដោយមោទនៈភាព៕ដោយ៖ សិរី នាគ