Breaking News

ភ្ញាក់ផ្អើល! នាយប៉ុស្តិ៍ឃ្មួញ ធ្លាក់ពីលើមេឃ

ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ហើយជាខ្លាំងនៅក្នុង ចំណោមមន្ត្រីនគរបាលតែបម្រើការនៅប៉ុស្តិ៍ឃ្មួញពីព្រោះថានឹងមាននាយប៉ុស្តិ៍ថ្មីមកដឹកនាំព្រោះតែនាយប៉ុស្តិ៍ចាស់ចូលនិវត្តន៍។ ភាពភ្ញាក់ផ្អើលជ្រួលច្របល់ក៏ព្រោះតែនាយប៉ុស្តិ៍ថ្មីនោះជាមុនុស្សត្រូវធ្លាក់ពីលើមេឃដែលក្រុមមន្ត្រីនគរបាលចាស់ៗនៅទីនោះមិនធ្លាប់ស្គាល់។ ប្រភពជជែកគ្នាមិនដាច់សូរពីព្រោះតែការតែងតាំងមន្ត្រីនាយនគរបាលប៉ុស្តិ៍ឃ្មួញនោះហាក់ដូចជាមិនបានសួរនាំមន្ត្រីនៅក្នុងប៉ុស្តិ៍នោះឡើយ។

បើតាមការជជែកតគ្នានៅក្នុងចំណោមមន្ត្រីនគរបាលនៅឯអធិការដ្ថាននគរបាលខណ្ឌសែនសុខបានបង្ហើបថា មន្ត្រីនគរបាលដែលត្រូវតែងតាំងជានាយប៉ុស្តិ៍ឃ្មួញនោះគឺមកពីអធិការរដ្ឋានខណ្ឌទួលគោក។ គេមិនដឹងថាអារឿងតែងតាំងមន្ត្រីមកពីអធិការនគរបាលខណ្ឌទួលគោកឲ្យធ្វើជានាយប៉ុស្តិ៍នគរបាលឃ្មួញនោះជារឿងត្រឹមត្រូវដែរឬយ៉ាងណានោះទេ។ ប៉ុន្តែពិធីប្រកាសចូល កាន់តំណែងផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗស្អែកឬខានស្អែកនេះហើយ។

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃធ្លាប់បានលើកឡើងថាប្រសិនបើមានអ្នកចូលនិវត្តគួរតែផ្ដល់ឱកាសឲ្យមន្ត្រីនៅនឹងកន្លែងឡើងបំពេញភារកិច្ចការងារបន្ត។ គេមិនដឹងថាតើមន្ត្រីនគរបាលនៅប៉ុស្តិ៍ឃ្មួញគ្មានសមត្ថភាពឡើងធ្វើជាមេប៉ុស្តិ៍ឬយ៉ាងណាបានជាត្រូវយកមនុស្សពីកន្លែងផ្សេងឲ្យឡើងធ្វើជាមេប៉ុស្តិ៍យ៉ាងដូច្នេះ។ ប្រការនេះវាហាក់ដូចជាផ្ទុយទៅនឹងគោលការណ៍របស់ក្រសួងមហាផ្ទៃទៅហើយដែរ។យ៉ាងណាក៏ដោយវាមិនអាចបកក្រោយបានទេពីព្រោះថាពិធីប្រកាសមេប៉ុស្តិ៍ថ្មីនឹងធ្វើឡើងក្នុងពេលឆាប់ឆាប់នេះហើយ។

ការយកមន្ត្រីពីកន្លែងផ្សេងមកដាក់ឱ្យត្រួតត្រាលើមន្ត្រីនៅទីកន្លែងមួយមិនមែនជារឿងងាយស្រួលនោះទេ។

បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសម្រេចរួចហើយចំពោះករណីមន្ត្រីនគរបាលនៅប៉ុស្តិ៍រដ្ឋបាលឃ្មួញនេះ។ អ្វីដែលជាបញ្ហានោះគឺពួកមន្ត្រីនគរបាលតូចតាចនៅប៉ុស្តិ៍ឃ្មួញមានតែទ្រាំខាំមាត់សង្កត់ចិត្តតទៅទៀតប៉ុណ្ណោះ។ ការធ្វើការងារទាំងខាំមាត់សង្កត់ចិត្តគឺមិនសូវទទួលបានលទ្ធផលជាវិជ្ជមានផ្លែផ្កាធំដុំប៉ុន្មានទេ៕SRN

 

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *