Breaking News

រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំកម្មវិធីកម្សាន្តជាច្រើនដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នាថ្ងៃទី៥ ខែសីហា

កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងស្ដីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឆាបៗខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោនេះដែរ រដ្ឋបាលខេត្តកណ្ដាលក៏នឹងរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ការប្រកួតប្រដាល់គុនខ្មែរ គុនល្បក្កតោ ការប្រគំតន្ត្រី នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ចាប់ពីម៉ោង១រសៀលតទៅ ដើម្បីញ៉ាំងកម្មវិធីជាប្រវត្តិសាស្ត្រនេះឱ្យកាន់តែសប្បាយរីករាយ និងកាន់តែមានភាពអធិកអធម ព្រមទាំងមានការអុជកាំជ្រួចនៅម៉ោង៧យប់ផងដែរ៕SRN

 

About srn tv

Check Also

នាយករដ្ឋមន្រ្តី​ថៃ និងស្វាមី ​អញ្ជើញមក ​បំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុជា ដើម្បីពង្រឹចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ថៃ

Leave a Reply

Your email address will not be published. Required fields are marked *