Breaking News

សម្តេចមហារដ្ឋសភាធិការធបិតី នឹងដឹកនាំពិធីអបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅវិមានរដ្ឋសភាជាតិ នាថ្ងៃទី៥ ខែសីហា

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធបិតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជានឹងដឹកនាំពិធីអបអរសាទរ បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនវតេជោ នៅវិមានរដ្ឋសភាជាតិ នាថ្ងៃទី ៥ ខែសីហាឆ្នាំ ២០២៤ វេលាម៉ោង៩ និង ៩នាទីព្រឹកដែលជាព្រឹត្តិការណ៍មហាប្រវត្តិសាស្ត្ររបស់កម្ពុជា ។យោងតាមសេចក្តីប្រកាសព័ត៌មានពីអគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី១ខែសីហា ឆ្នាំ២០២៤។

នៅវេលាម៉ោង៩និង៩នាទីព្រឹកថ្ងៃទី៥ខែ សីហា នោះដែរសំឡេងទូងស្គរ គោះត្រ ដោក ឡកឆៃយ៉ាំ និងបំពងឡើងព្រមៗគ្នានៅទូទាំងព្រះរាជាណាចក្រអច្ឆរិយៈមួយនេះ ប្រជាពលរដ្ឋខ្មែរបន្លឺសំឡេងបេះដូងព្រមៗគ្នា ក្នុងពេលតែមួយ។

សូមបញ្ជាក់ថា៖ព្រែកជីកហ្វូណនតេជោ ដែលនឹងបើកការដ្ឋាននៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ មានបណ្តោយប្រវែង១៨០ គីឡូ ម៉ែត្រឆ្លងកាត់ខេត្តចំនួន៤គឺខេត្តកណ្តាល, តាកែវ ,កំពតនិងខេត្តកែប គ្រោងនឹងចំណាយថវិកាប្រមាណ១៧០០លានដុល្លាអាមេរិក។ព្រែកជីកហ្វូណនតេជោ នេះកសាងឡើងដើម្បីទុកជាកេរមរតកមហាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ ពាន់ឆ្នាំតទៅមុខ។

ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេល វេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្របង្កើនវិសាល ភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹក ជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍និងវិនិយោគ ជាពិសេស ការបង្កើត តំបន់សេដ្ឋកិច្ចពិសេស តំបន់ ឧស្សាហកម្ម និងការកែច្នៃនាំចេញ។ ព្រែកជីកហ្វូណនតេជោនេះផងដែរនឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាង នយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹកនិងការដឹកជញ្ជូនតាមកប៉ាល់៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *