Breaking News

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់នូវភាពជាដៃគូយូរអង្វែងរវាងកម្ពុជា-ស្វីស និងថ្លែងអំណរគុណសម្រាប់ការគាំទ្ររបស់ប្រទេសស្វីសចំពោះតួនាទីជាប្រធាននៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស របស់កម្ពុជា

(ភ្នំពេញ)៖នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា ក្នុងកម្មវិធីប្រារព្ធទិវាជាតិនៃសហព័ន្ធស្វីស។

ក្នុងពិធីនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្ពុជា និងស្វីស មានទំនាក់ទំនងការទូតជាមួយគ្នាចាប់តាំងពីឆ្នាំ ១៩៦៣ មកម្ល៉េះ ដែលត្រូវបានកំណត់ដោយការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការសហការគ្នា ហើយការប្រារព្ធទិវាជាតិនាថ្ងៃនេះ គឹដើម្បីគោរពដល់ស្មារតីនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ដែលបានចងភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕SRN

Check Also

ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *