កណ្ដាល៖ តុលាការខេត្តកណ្ដាល បានឃុំខ្លួនក្មេងទំនើងចំនួន១០នាក់បន្ថែមទៀត ក្រោយពួកគេត្រូវបាននគរបាលស្រុកអង្គស្នួល ចាប់ក្របួចបាន បន្ទាប់ពីប្រើអំពើហិង្សា វាយតប់គ្នា និងបង្កការខូចខាតទ្រព្យសម្បត្តិ។
នេះបើយោងសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាលដែរអង្គភាពសារព័ត៌មាន“ អែស អរ អិន ”ទទួលបាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ។
សូមជម្រាបផងដែរថា គិតមកដល់ថ្ងៃនេះ តុលាការខេត្តកណ្ដាល បានឃុំខ្លួនក្មេងទំនើងពាក់ព័ន្ធករណីហិង្សា កាន់កាប់អាវុធខុសច្បាប់បានចំនួន១១៣នាក់ហើយ ។
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាលដូចខាងក្រោមនេះ