ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ស្ថានទូតព្រះរាជណាចក្រថៃប្រចាំកម្ពុជានិងសមាគមពាណិជ្ជករថៃនៅកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំ ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024 ចាប់ពីថ្ងៃទី១៥ ដល់ ទី១៨ សីហា ឆ្នាំ២០២៤ នៅមជ្ជមណ្ឌលពិព័រណ៌កោះពេជ្ររាជធានីភ្នំពេញខាងមុខនេះ។
លោក នីរ៉ាវ៉ាត់ រង្សីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតនៃព្រះរាជណាចក្រថៃ នៅកម្ពុជា បានថ្លែងឱ្យថា ស្ថានទូតថៃរបស់ខ្លួនទទួលបានសិទ្ធរៀបចំកម្មវិធី “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” ចាប់ពីថ្ងៃទី១៥ ដល់ ទី១៨ សីហា ឆ្នាំ២០២៤ នៅមជ្ជមណ្ឌលពិព័រណ៌កោះពេជ្ររាជធានីភ្នំពេញរយៈពេលបីថ្ងៃ ចាប់ពីម៉ោង០៩ព្រឹកដល់ម៉ោង០៩យប់ ដែលជាប្រភេទពិរព័ណដោយនាំយកប្រភេទទំនិញថៃ ម៉ាកល្បីៗ មកដាក់បង្ហាញ លក់និងរកតំណាងដៃសហការចែកចាយ នៅកម្ពុជា ។ ទំនិញសម្រាប់កម្មវិធីមួយនេះ សុទ្ធសឹងជាប្រទេសមិនបង្ក ផលប៉ះពាល់ដល់បរិស្ថាន និងជួយដល់ពិភពលោក។ ព្រឹត្តិការណ៍នេះក៏ មានតារាចម្រៀងល្បីៗ និងក្រុមបំប្លែក ហើយព្រមទាំងមានវត្តមានក្រុមតារាពីស្ថានីយទូរទស្សន៍លេខ៧ ផងដែរ។
អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតនៃព្រះរាជណាចក្រថៃ នៅកម្ពុជា បានបញ្ញាក់ថា ការរៀបចំពិព័រណ៍លើកនេះ មានក្រុមហ៊ុនចូលរួមទាំងអស់ចំនួន ២២០ ក្រុមហ៊ុន មានស្តង់សរុបចំនួន ២៥០ ស្តង់ ក្នុងនោះនឹងនាំយកទំនិញជាច្រើនប្រភេទមកដាក់បង្ហាញ និងលក់ដូចជា៖ ១. អាហារ និង ភេសជ្ជៈ២. សំលៀកបំពាក់ និង វាយនភ័ណ្ឌ៣. គ្រឿងសំអាង និងទំនិញសុខភាព សម្ផស្ស៤. សំភារៈប្រើប្រាស់ក្នុងផ្ទះ និង សំភារៈផ្ទះបាយ ៥. វត្ថុអនុស្សាវរីយ៍ និង តុបតែងផ្ទះ៦. សំភារៈធ្វើពីស្បែក និង ស្បែកជើង៧. សំភារៈអគ្គិសនី និង អេឡិចត្រូនិក ៨. សំភារះតុបតែងផ្ទះ និងគ្រឿងសង្ហារិម ៩. ទំនិញ OTOP របស់ប្រទេសថៃ ១០. ទំនិញផ្សេងៗ ជាច្រើនទៀត។
គោលបំណងក្នុងការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024 នាលើកនេះគឺ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ថៃ ដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងមិនប៉ះពាល់ដល់បរិស្ថាន ។ ហើយដើម្បីជាការអរគុណដល់អតិថិជនដែលគាំទ្រទំនិញថៃឲ្យមានឳកាសបានទិញទំនិញពីម្ចាស់រោងចក្រដោយផ្ទាល់ក្នុងតម្លៃសមរម្យ។ ព្រមទាំង ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ អោយកាន់កើនឡើង និងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា ក៏បានបញ្ចេញមតិដែរថា ម៉្យាងទៀត រដ្ឋាភិបាលថៃបានដាក់ចេញនូវគោលនយោបាយជាតិជំរុញសេដ្ឋកិច្ចបៃតង (Bio- Circular Green Economy: BCG) ដើម្បីការពារបរិស្ថាន និងកាត់បន្ថយបញ្ហាកំដៅពិភពលោក ដោយជំរុញការផលិតនិងការនាំចេញនូវទំនិញ BCG ទៅក្រៅប្រទេស ជាពិសេសប្រទេសកម្ពុជាដែលជាទីផ្សារ យ៉ាងសំខាន់ ។ នៅក្នុងពិព័រណ៍នេះ មានរៀបចំកម្មវិធីចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករថៃនិងពាណិជ្ជករកម្ពុជា (B2B) ដោយបានទទួលការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជា ។ ក្នុងកំឡុងពេលរៀបចំពិព័រណ៍នេះ មានកម្មវិធីការចាប់រង្វាន់ជាច្រើនជូនដល់អតិថិជន និងមានរៀបចំ
ការប្រគុំតន្ត្រីដ៏ធំដែលមានតារាចម្រៀងល្បីៗ សម្តែងជូនទស្សនា នាពេលយប់ ចាប់ពីម៉ោង ៧ យប់ ដល់ ម៉ោង ៩ យប់ជារៀងរាល់ថ្ងៃ។
សូមបញ្ជាក់ជូនបន្ថែមថា នៅក្នុងពិព័រណ៍នេះ ក៏មានការបែងចែកប្រភេទស្តង់ ដូចជា : ស្តង់សំរាប់ក្រុមហ៊ុនឈានមុខខាង BCG ដូចជា ក្រុមហ៊ុន Makro, 7-Eleven, Big C, PTT, SCG, CP Cambodia, Betagro, Global House, TOA, Royal Phnom Penh Hospital ជាដើម – ផ្ទះរួម (DITP Pavilion) ដាក់បង្ហាញពីផលិតផលទាំងអស់ដែលចូលរួមពិព័រណ។ ស្តង់ TOPTHAI Store ដែលជាហាងទំនិញ Online (e-Commerce) របស់អគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ (DITP) នៅទីផ្សារកម្ពុជាដែលមានឈ្មោះ Klangthai – ស្តង់របស់ស្ថាប័នដែលជាដៃគូ ដូចជា The Auth Authority of Thailand, Thai Business Council in Cambodia and Export-Import Bank of Thailand។ ពិព័រណ៍នេះ នឹងចាប់ពីថ្ងៃទី១៥ ដល់ ទី១៨ សីហា ឆ្នាំ២០២៤ នៅមជ្ជមណ្ឌលពិព័រណ៌កោះពេជ្ររាជធានីភ្នំពេញដោយការប្រគុំតន្ត្រីពីតារាចម្រៀងខ្មែរនិងថៃជាច្រើនដួងសម្រាប់អបអរព្រឹត្តិការណ៍នេះ សូមអញ្ជើញមកទស្សនាដោយផ្ទាល់ ដើម្បីបានស្គាល់និងស្វែងយល់ពីផលិតផលមុខទំនិញជាង២២០មុខមកពីប្រទេសថៃ៕SRN