Breaking News

លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល នាំយកអំណោយចែកជូនដល់គ្រួសារក្រីក្រដែលខ្វះខាតស្បៀងចំនួន ១២០ គ្រួសារ

កណ្តាល៖ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល បាននាំយកអំណោយរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តចែកជូនដល់គ្រួសារក្រីក្រ ដែលខ្វះខាតស្បៀងចំនួន ១២០ គ្រួសារ នៅឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ក្នុងពិធីនោះដែរ មានការអញ្ជើញចូលរួមពីគណៈអភិបាលស្រុក មន្រ្តីរាជការស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ កងកម្លាំងទាំងបី មេភូមិ សរុបចំនួន ១៥០ នាក់។

អំណោយបានចែកជូនរួមមាន៖ អង្ករ ២០គីឡូក្រាម, មី ០១កេស ,ទឹកត្រី ០១យួរ, ទឹកស៊ីអុីវ ០១យួរ ,និងថវិកាមួយចំនួនផងដែរ៕SRN

Check Also

លោកឧត្តមសេនីយ៍ទោ សែម រតនា ត្រូវបានតែងតាំងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព

Leave a Reply

Your email address will not be published. Required fields are marked *